ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​បាន​ម្តង​ញ៉ាម​ទៅ​ម្តងទៀត​ម្តាយ​នាង​ទាន់​ក្របួច​ជាប់

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ឃើញ​នាង​នៅផ្ទះ​ម្នាក់ឯង​ឡើង​ទៅ​ចាប់រំលោ.ភ​រហូត​បាន​ស​ម្រ​ច​ម្តង​ហើយ​នាង​មិន​មាត់​លើក​ក្រោយ​ទៅ​ម្តងទៀត​

ខេត្តកំពង់ស្ពឺ ៖ ឃើញ​នាង​នៅផ្ទះ​ម្នាក់ឯង​ឡើង​ទៅ​ចាប់រំលោភ​រហូត​បាន​ស​ម្រ​ច​ម្តង​ហើយ​នាង​មិន​មាត់​លើក​ក្រោយ​ទៅ​ម្តងទៀត​ត្រូវ​ម្តាយ​នាង​មក​ទាន់​ចាប់​ក្របួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។ លោក​អនុសេនីយ៍ឯក មិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​៥​នាទី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ភូមិ​ក្រាំង​ស្ពឺ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ឈ្មោះ សំ សំ​អុល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ស ស​.​ល អាយុ​២១​ឆ្នាំ ជា​មនុស្ស​សតិ​វិប្បល្លាស​(​សតិ​មិន​ប្រក្រតី​) រស់នៅ​ភូមិ​ជាមួយ​គ្នា ។

លោក​អធិការរង​បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​ម្តាយ​នារី​រង​គ្រោះ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ក្រោយ​ពេល​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​ឡើង​លើ​ផ្ទះ​របស់​ខ្លួន​កន្លែង​កើតហេតុ​ដោយ​ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី​របស់​គាត់​ដែល​មាន​សតិ​វិប្បល្លាស តែ​ដោយសារ​គាត់​មក​ទាន់​ជន​នេះ​ប្រុង​រត់គេច​ក៏​ត្រូវ​បាន​គាត់​រួម​នឹង​សាច់ញាតិ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​រូប​នេះ​ឆ្លើយ​សារភាព​ថា កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ រូបគេ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រង​គ្រោះ​បាន​សម្រេច​ម្តង​រួច​មក​ហើយ ។ ក្រោយ​ធ្វើ​សកម្មភាព​រួច​រូបគេ​បាន​លួងលោម​នារី​រង​គ្រោះ​ដោយ​មិន​ឱ្យ​យក​រឿង​នេះ​ប្រាប់​អ្នក​ណា​ឱ្យ​ដឹង​ឡើយ​ពេល​នោះ​ខ្លួន​គិត​ថា នារី​រង​គ្រោះ​មិន​យក​រឿង​របស់​ខ្លួន​ទៅ​ប្រាប់​អ្នក​ណា​ឡើយ ។ រហូត​នៅ​យប់​កើតហេតុ​រូប​ខ្លួន​បាន​លប​ឡើង​ទៅ​លើ​ផ្ទះ​រក​រំលោភ​នាង​ម្តងទៀត​តែ​ពេល​កំពុង​រៀបចំ​បើក​ប្រតិបត្តិការ​ត្រូវ​ម្តាយ​នាង​មក​ទាន់​ហើយ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ទាំង​យប់ ។

លោក មិច សុ​ភាន់ បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ព្រមទាំង​បាន​ច​ឆ្លើយ​សារភាព​ទទួលស្គាល់​កំហុស​ថា ខ្លួន​ពិតជា​បាន​រំលោភ​​សេពសន្ថវៈ​នារី​រង​គ្រោះ​ពិតមែន រួច​មក​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី ចាត់ការ​បន្ត​តាម​នីតិវិធី ៕