ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡិចស៊ីសRX300 ថា ៖ «ដូចឃើញរថភ្លើង​នៅឆ្ងាយ​ដែរ»… មានអីប៊ិះក្ស័យទាំង​ជីវិត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​មួយ​គ្រឿង ដែល​ស្គាល់​ជា​របស់​លោក​ឧត្តមសេនីយ៍ ត្រី​ម្នាក់ ត្រូវ​បាន​រថភ្លើង​បើក​បុក​ខ្ទេច​អស់​មួយ​កំណាត់​ក្រោយ និង​វិល​មួយ​ជុំ​ហើយ​ក៏​ទៅ​ប៉ះ​ជាមួយ​រថយន្ត​២​គ្រឿង​ទៀត ខណៈ​កំពុង​បើក​ឆ្លងផ្លូវ​រថភ្លើង​នោះ មិន​បាន​ប្រុង​ប្រយ័ត្ន ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​មួយ​គ្រឿង ដែល​ស្គាល់​ជា​របស់​លោក​ឧត្តមសេនីយ៍ ត្រី​ម្នាក់ ត្រូវ​បាន​រថភ្លើង​បើក​បុក​ខ្ទេច​អស់​មួយ​កំណាត់​ក្រោយ និង​វិល​មួយ​ជុំ​ហើយ​ក៏​ទៅ​ប៉ះ​ជាមួយ​រថយន្ត​២​គ្រឿង​ទៀត ខណៈ​កំពុង​បើក​ឆ្លងផ្លូវ​រថភ្លើង​នោះ មិន​បាន​ប្រុង​ប្រយ័ត្ន ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ ស្ថិត​នៅ​ចំណុច​ត្រឡោក​បែក ស្ថិត​តាម​បណ្តាល​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។ ទោះបីជា​យ៉ាងណា នេះ​ចាត់ទុកជា​សំណាងល្អ​មួយ​ដែល មិន​មាន​មនុស្ស​ត្រូវ​រងគ្រោះថ្នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​កើត​គ្រោះថ្នាក់​នេះ ខាង​រថភ្លើង​បើក​ចូល​ទៅ​ស្ថានីយ​បាត់ ។ រីឯ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-6017 បើកបរ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហួង អាយុប្រមាណ​៤០​ឆ្នាំ បម្រើ​ការ​នៅ​ក្រសួង​ការ​ពារជាតិ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៦P សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បើ​តាម​សាក្សី​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថភ្លើង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ចូល​ស្ថានីយ ។ នៅ​ពេល​ជិត​ដល់​ចំណុច​កែង​ផ្លូវ​លេខ​៥៩៨ បាន​ស៊ី​ផ្លេ ហើយ​សន្តិសុខ​ដែល​ប្រចាំការ​បាន​ទំលាក់​របាំង​ដែក តែ​ទំលាក់​តែ​ម្ខាង ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ខាងលើ​មិន​បាន​ឈប់​ទេ ក៏​បាន​បើក​ឆ្លង​ផ្លូវដែក​មិន​ទាន់​ផុត ក៏​ត្រូវ​រថភ្លើង​មក​ដល់​បុក​ចំ​ផ្នែក​ខាងក្រោយ បណ្តាល​ឱ្យ​បុក​ខ្ទេច​មួយ​កំណាត់ និង​ធ្លាក់​កាង ។ រថយន្ត​ឡិច​ស៊ី​ស​នោះ​បាន​វិល​អស់​មួយ​ជុំ​បោក​ទៅ​ត្រូវ​រថយន្ត​២​គ្រឿង​ទៀត តែ​ខូចខាត​តិចតួច​ទេ ។

តាម​លោក​ឧត្តមសេនីយ៍​យោធា​ដែល​ជា​ម្ចាស់​រថយន្ត​ថា ដោយសារ​តែ​ឃើញ​ផ្លូវ​ស្រឡះ និង​ឃើញ​រថភ្លើង​នៅ​ឆ្ងាយ គាត់​ក៏​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ តែ​មិន​ផុត​ក៏​ត្រូវ​រថភ្លើង​មក​ដល់​បុក ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង​តែ​ម្តង​។