ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រេ​ចង្កូត​ទៅ​​បុក​រថយន្ត​ដឹក​ខ្សែពួរ ហើយបើកទ្វាររត់បាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក FUSO រេ​ចង្កូត​ទៅ​បាន​បុក​រថយន្ត​ដឹក​ខ្សែពួរ ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់ចាក់​ខ្សែពួរ​ចោល សំណាងល្អ​មិន​បណ្តាល​ឲ្យ​រង​របួស ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-២៣៥៦ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ចំណែក​រថយន្ត​រង​គ្រោះ​មួយ​គ្រឿង​ទៀត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-៤០៣៧ ជា​រថយន្ត​ដឹក​ខ្សែពួរ បើកបរ​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ពី​ភ្នំពេញ​ទៅ​ខេត្តកំពង់ស្ពឺ ២​នាក់​ប្តី​ប្រពន្ធ បាន​រង​របួសស្រាល​ទាំង​២​នាក់ ។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​បង្ក​ម៉ាក FUSO បើកបរ​ដោយ​បុរស​ម្នាក់ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​បម្រុង​បុក​ខឿន​ផ្លូវ បន្ទាប់​មក​ស្រាប់តែ​ឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ បើក​ក្នុង​ទិស​ដៅ​ស្របគ្នា លុះ​បើក​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ រថយន្ត​បង្ក​រេ​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​របស់​រថយន្ត​រង​គ្រោះ ហើយ​បុក​ចំ​ពីក្រោយ​ផ្នែក​ខាងស្តាំ​បណ្តាល​ឲ្យ​រថយន្ត​រង​គ្រោះ​ក្រឡាប់ចាក់​ខ្សែពួរ​ចោល តែ​មិន​បង្ក​ឲ្យ​រង​របួស​ទេ ចំណែក​អ្នក​បើករថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ ក៏​ហៅ​ជំនាញ​ចរាចរ​ណ៌​ខណ្ឌមានជ័យ មក​វាស់វែង រួច​ទុក​ពេល​ឲ្យ​ចរចា​គ្នា ប៉ុន្តែ​ចរចា​មិន​ត្រូវ​គ្នា បាន​រាយការណ៍​បន្ត​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​មក​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក រង​ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ ៕