ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូតបានច្រើន​សន្ធឹកពីជនម្នាក់នេះ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពី​​វេលា​ម៉ោង០១ និង​០៥​នាទីថ្ងៃ​ទី​២៦​ មិថុនា ​ស្ថិតនៅ​ភូមិ​អូរ​ខ្ជាយ​ ​សង្កាត់ ព្រែក​​ព្រះស្តេច ក្រុង​បាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញបានតាមចាប់​​ជនសង្ស័យ​ម្នាក់ ដែលជាមុខសញ្ញា​គ្រឿងញៀ.នយ៉ាង​សកម្ម ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពី​​វេលា​ម៉ោង០១ និង​០៥​នាទីថ្ងៃ​ទី​២៦​ មិថុនា ​ស្ថិតនៅ​ភូមិ​អូរ​ខ្ជាយ​ ​សង្កាត់ ព្រែក​​ព្រះស្តេច ក្រុង​បាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញបានតាមចាប់​​ជនសង្ស័យ​ម្នាក់ ដែលជាមុខសញ្ញា​គ្រឿងញៀនយ៉ាង​សកម្ម ។

ប្រភព​ឱ្យដឹងថា ជនសង្ស័យ​ខាងលើ​​ឈ្មោះ​សោភ័ណ ដួង​សិលា ​អាយុ​២៩​ឆ្នាំ ជាលក់ដូរ ​មាន​ទីលំនៅ​ក្នុង​ភូមិ​​កើតហេតុ ត្រូវកម្លាំង ដក​ហូត​​វត្ថុ​តាង​គ្រឿងញៀន​ម៉ា​ទឹកកក​៨​កញ្ចប់ ​ទម្ងន់​៧៧,២៧​ក្រាម ​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ព​ណ.​ស (​ខេ​)​០២​កញ្ចប់ ទម្ងន់ ១,២៥​​ក្រាម ​គ្រឿងញៀន​ប្រភេទ​យ៉ា​ម៉ា​គ្រាប់​ចំនួន​កន្លះ​គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​​១​គ្រឿង ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ពណ៌ខ្មៅ ស៊េរី​​២០១៧ ចំនួន​​១គ្រឿង ​​ទូរស័ព្ទ​ដៃ​៣​គ្រឿង ​​ប្រាក់​ខ្មែរ​៣,៥៥០.០០០​រៀល ​ប្រាក់​ដុល្លា​អា​មេ​រិ​ក​៣១០​ដុល្លារ ។

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​កា​រិ​​យា​ល័យ​បទល្មើស​គ្រឿងញៀន ដើម្បីចាត់ការតាមច្បាប់ ។