ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​បានកូន​ភ្លោះ​សោះ​ឥឡូវ Cristiano Ronaldo ទទួល​ដំណឹង​ល្អ​ពី​មិត្ត​ស្រី

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា មិត្ត​ស្រី​របស់ Cristiano Ronaldo នាង Georgina Rodriguez

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា មិត្ត​ស្រី​របស់ Cristiano Ronaldo នាង Georgina Rodriguez ត្រូវ​បាន​គេ​គិត​ថា មាន​ផ្ទៃពោះ ក្រោយ​ពី​គេ​បានឃើញ​ពោះ​របស់​នាង​ប៉ោង​ខុស​ពី​ធម្មតា​ពេល​ដែល​នាង​ធ្វើ​ដំណើរ​កំសាន្ត​ជាមួយនឹង​Cristiano Ronaldo កាលពី​ខែ​មុន ។ 

ការ​គិត​របស់​មហាជន​ពិតជា​ត្រឹមត្រូវ​មែន ព្រោះ​តារា​បង្ហាញ​ម៉ូ​ដ​ម្នាក់​នេះ​ពិតជា​មាន​ផ្ទៃពោះ​៥​ខែ​ពិតមែន ។ នាង Georgina បាន​បញ្ចា​ក់ថា កូន​របស់​នាង​នៅ​ក្នុង​ផ្ទៃ​គឺជា​កូនស្រី ហើយនឹង​កើត​នៅ​ចុងខែ​តុលា​ខាង​មុខ​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង និង Cristiano Ronaldo ក៏​បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​រើស DNA ពិសេស​ផង​ដែរ ដើម្បី​ទទួល​បាន​ទារក​មួយ​យ៉ាង​ល្អ​ប្រពៃ ។ 

នៅ​ក្នុង​កាសែត​ព័រ​ទុ​យ​ហ្កា​ល់​បាន​ចុះ​ផ្សាយ​ថា «​គ្រប់​គ្នា​សប្បាយ​ចិត្តនឹង​ដំណឹង​ល្អ​មួយ​នេះ ។ គេ​បាន​សរសើរ​នាង Georgina ជាមួយនឹង​សេចក្តី​ស្នេហា​រវាង​នាង និង Ronaldo ណាស់​» ៕