ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​១គូ​រង​ការ​ស៊ើបអង្កេត​ ក្រោយ​ឡើង​កំពូល​អគារ​កម្ពស់​ជិត៧០០​ម៉ែត្រ​

1 ឆ្នាំ មុន

ម៉ាឡេស៊ី ៖ ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ប្តី​ប្រពន្ធ​មួយគូ​ដែល​បាន​ឡើង​លើ​កំពូល​នៃ​

ម៉ាឡេស៊ី ៖ ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ប្តី​ប្រពន្ធ​មួយគូ​ដែល​បាន​ឡើង​លើ​កំពូល​នៃ​អគារ Merdeka 118 កម្ពស់​ជិត ៧០០​ម៉ែត្រ បន្ទាប់​ពី​រូបថត​របស់​អ្នក​ទាំង​ពីរ​ផ្ទុះ​លើ​បណ្តាញ​សង្គម​។

យោង​តាម​សេចក្តីរាយការណ៍ អ្នក​ទាំង​ពីរ​រង​ការ​ស៊ើបអង្កេត​ពី​បទ​ចូល​ក្នុង​តំបន់ហាមឃាត់​។

Merdeka 118 ជា​សំណង​អគារ​ខ្ពស់​បំផុត​ទី ២​ក្នុង​ពិភពលោក​។ វា​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៣​។

ក្រុមហ៊ុន PNB Merdeka Ventures ដែល​អភិវឌ្ឍន៍​អគារ​កប់​ពពក​នេះ​បាន​និយាយ​ថា ខ្លួន​នឹង​ផ្តល់​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​លើ​បញ្ហា​នេះ​។

ក្រុមហ៊ុន​និយាយ​ថា «បច្ចុប្បន្ន ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ​។ ក្នុង​នាម​ជា​កម្មសិទ្ធិឯកជន រាល់​អ្នក​ល្មើស​នឹង​ទទួលខុសត្រូវ​តាម​ច្បាប់​ទាំងស្រុង​»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ ធ្នូ​ម្សិលមិញ អ្នក​ឡើង​អគារ​ទាំង​ពីរ​នាក់​បាន​បង្ហោះ​វី​ដេ​អូ​ពួក​គេ​នៅ​កំពូល​អគារ Merdeka 118 នៅ​លើ​គណនី Instagram​។

អ្នក​ឡើង​កំពូល​អគារ​ម្នាក់​ឈ្មោះ Ivan Beerkus សរសេរ​ថា «​នៅ​កំពូល​អគារ Merdeka 118 កម្ពស់ ៦៧៩​ម៉ែត្រ​។ វា​ជា​អគារ​ខ្ពស់​បំផុត​ទី ២​ក្នុង​ពិភពលោក​»​។

កាសែត The Star បាន​រាយការណ៍​ថា Ivan Beerkus និង​ដៃគូ​របស់​គាត់​ឈ្មោះ Angela Nikolau ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ឡើង​ប្រកបដោយ​គ្រោះថ្នាក់ និង​បាន​បង្ហោះ​រូបថត និង​វី​ដេ​អូ​ស្តី​ពី​ការ​ឡើង​របស់​ពួក​គេ​នៅ​លើ​បណ្តាញ​សង្គម Instagram៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ