ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Carlos Bacca៖«James Rodriguez ត្រូវ​ពិចារណា​ឱ្យ​ច្បាស់​មុន​ចាក​ចេញពី Real Madrid»

6 ឆ្នាំ មុន

ក្រោយ​ពី​លេចឮ​ថា ក្លិប​បិសាច​ក្រហម Man Utd បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ជាមួយ​កីឡាករ James Rodriguez

ក្រោយ​ពី​លេចឮ​ថា ក្លិប​បិសាច​ក្រហម Man Utd បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ជាមួយ​កីឡាករ James Rodriguez ដែល​អាច​ឈាន​ដល់​ការ​ផ្លាស់​ពី​ក្លិប ​Real Madrid ទៅ​​​លេង​នៅ​ទឹកដី Old Trafford នា​រដូវក្តៅ​នេះ កីឡាករ Carlos Bacca ដែល​ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បាន​និយាយ​ថា​៖ «James Rodriguez​ដែល​កំពុង​ចង់​ចាក​ចេញពី Real Madrid ត្រូវ​គិត​ឱ្យ​ច្បាស់​ពី​អនាគត​របស់​ខ្លួន » ។

ថ្លែងប្រាប់​ទស្សនាវដ្តី Don Balon កីឡាករ Carlos Bacca បាន​លើក​ឡើង​ថា​៖ «​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ក្នុង​ការ​សម្រេចចិត្ត​ចាក​ចេញពី Real Madrid ទៅ​លេង​នៅ​ក្លិប​ដទៃ » ។  Carlos Bacca បន្ថែម​ថា​៖ «James Rodriguez ត្រូវ​តែ​ពិចារណា​ឱ្យ​ច្បាស់​ថា​គួរ​ធ្វើ​បែប​ណា ព្រោះ​គាត់​ក៏​ជា​កំពូល​កីឡាករ​មួយ​រូប​ផង​ដែរ​» ។

យោង​តាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​លើ​គេហទំព័រ Daily Star បានឱ្យ​ដឹង​ថា តម្លៃ​ខ្លួន​របស់ Rodriguez មាន​រហូត​ដល់​៧៨​លាន​ដុល្លារ ប៉ុន្តែ​ក្លិប Man Utd មិន​ទាន់​ដាច់​ចិត្ត​យល់ព្រម​តាម​សំណើ​តម្លៃ​នេះ​នៅឡើយ​ទេ ។ គួរ​រំលឹក​ថា កាលពី​រដូវ​កាល​មុន Rodriguez បាន​បង្ហាញខ្លួន​តែ​១៣​ប្រកួត​ប៉ុណ្ណោះ ក្រោម​ការ​ដឹកនាំ​របស់​លោក Zine Zidande សូ​ម្បី​តែ​ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​គ ក៏​ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ មិន​ជាប់​ឈ្មោះ​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ផង​ដែរ ៕