ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mario Balotelli រួមរស់​ជាមួយ Nice មួយ​ឆ្នាំ​ទៀត

6 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតា​លី Mario Balotelli បន្ត​រួមរស់​ជាមួយ​ក្លិប​បារាំង Nice បន្ទាប់​ពី​ចុះ​កុងត្រា​ថ្មី​រយៈពេល​១​ឆ្នាំ​ទៀត

ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតា​លី Mario Balotelli បន្ត​រួមរស់​ជាមួយ​ក្លិប​បារាំង Nice បន្ទាប់​ពី​ចុះ​កុងត្រា​ថ្មី​រយៈពេល​១​ឆ្នាំ​ទៀត ។ អតីត​កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Liverpool វ័យ ២៦​ឆ្នាំ​រូប​នេះ រក​គ្រាប់​បាល់​បាន ១៥ គ្រាប់​ឱ្យ Nice កាលពី​រដូវ​កាល ២០១៦-២០១៧ ជួយ​ឱ្យ​ក្លិប​មួយ​នេះ​ស្ថិត​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​ក្របខ័ណ្ឌ​បារាំង Ligue1 បាន​លេង​នៅ UEFA Champions League រដូវ​កាល​ក្រោយ ។

Balotelli ក៏​រក​គ្រាប់​បាល់​ឱ្យ​ក្រុមជម្រើសជាតិ​អុ​ី​តា​លី​បាន​ចំនួន​១៣​គ្រាប់​ក្នុងការ​ប្រកួត​ទាំង​៣៣​លើក​(២០១០-២០១៤)​តែ​រូបគេ​មិន​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​តាំងពី World Cup 2014 មក​ម្ល៉េះ ៕