ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុករបស់ Jose Mourinho ទទួលមរណភាពហើយ

6 ឆ្នាំ មុន

ឪពុក​របស់​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Manuel Mourinho Felix បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ មិថុនា

ឪពុក​របស់​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Manuel Mourinho Felix បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ក្នុង​ជន្មាយុ​៧៩​ឆ្នាំ​ដោយ​ជំងឺ​រលាក​សួត ។  Felix ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ឥត​ល្ហែ​តែ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ឡើង​ៗ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណៈ​លោក​Mourinho ធ្លាប់​ទៅ​សួរសុខទុក្ខ​ឪពុក​កាលពី​រដូវ​កាល​មុន ។ ក្រោយ​ពី​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​លោក Jose Mourinhoបាន​បង្ហោះ​រូបថត​ស​-​ខ្មៅ​កាល​លោក​នៅ​ក្មេងជាមួយនឹង​លោក Felix ដែល​បង្កប់​រយ​លាន​អត្ថន័យ​មិន​អាច​បំភ្លេច​បាន​លើ​បណ្តាញ​សង្គម Instagram ។ 

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឱ្យ​ដឹង​ថា ពិធី​បុណ្យសព​របស់​លោក Felix នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២៧ មិថុនា ស​ប្តា​ហ៍​នេះ ។ លោក Felix ធ្លាប់​បង្ហាញ​វត្តមាន​២៥០​លើក​ក្នុង​ទីលាន​បាល់ទាត់​ជា​អ្នកចាំទី​ឱ្យ​ក្រុម Vitoria Setubal និង​ក្លិប Belenenses និង​១​លើក​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ។ ក្រៅពី​នេះ​រូប​លោក​ក៏​ធ្លាប់​បង្វឹក​លោក Jose Mourinho ពេល​រូបគេ​លេង​ឱ្យ​ក្លិប Belenenses ក្នុង​វ័យ​២០​ឆ្នាំ និង​ក្លិប​ជា​ច្រើន​ទៀត​នៅ​ព័រ​ទុ​យ​ហ្គា​ល់ ៕