ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​ស្លា.ប់​ក្រោយ​ចេញពី​គុក

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា និស្សិត​អា​មេ​រិ​កមួយ​រូប​បាន​ស្លា.ប់​បាត់បង់​ជីវិត ដោយសារ​របួស​ខួរក្បាល​នៅ​ថ្ងៃ​ទី​១៩ កន្លង​មកនេះ បន្ទាប់​ពី​បាន​ដោះ​លែង​ពី​គុក​នៅ

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា និស្សិត​អា​មេ​រិ​កមួយ​រូប​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​របួស​ខួរក្បាល​នៅ​ថ្ងៃ​ទី​១៩ កន្លង​មកនេះ បន្ទាប់​ពី​បាន​ដោះ​លែង​ពី​គុក​នៅ​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ស​ប្តា​ហ៍​មុន​។

Otto Warmbier អាយុ​២២​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ ក្រោយ​ពេល​មាន​របួស​ខួរក្បាល ដោយសារ​ជាប់គុក​នៅ​ប្រទេស​កូរ៉េ​ខាងជើង​តាំងពី​ឆ្នាំ​២០១៦​។
ខាង​គ្រួសារ​របស់​លោក​បាន​ប្រាប់​ថា​៖ «​នេះ​គឺជា​ការ​ប្រកាស​មួយ​យ៉ាង​ក្រៀមក្រំ​សម្រាប់​គ្រួសារ​របស់​យើង ដែល​កូនប្រុស​របស់​ពួក​យើង​បាន​ស្លាប់​នៅ​ថ្ងៃនេះ​នា​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល»​។

គួរ​បញ្ជាក់​ថា Otto បាន​កាត់ទោស​ឲ្យ​ជាប់គុក​១៥​ឆ្នាំ នៅ​ប្រទេស​កូរ៉េ​ខាងជើង ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​ស្លាក​ប្រកាស​នយោបាយ​៕