ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បា.ញ់​មី​ស៊ី​លទៅ​ស៊ី​រី

6 ឆ្នាំ មុន

រុ​ស្ស៊ី​-​ស៊ី​រី ៖ កាលពី​ថ្ងៃ​ទី​២៣ មិថុនា នាវា​៣​គ្រឿង​របស់​កងកម្លាំង​នាវាចរណ៍​រុ​ស្ស៊ី​បាន​បា.ញ់​មី​ស៊ី​ល​បណ្តែត​ធុន KALIBR ជា​ច្រើន​គ្រាប់​ប្រឆាំង​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ អ្នក​ជំនាញ​​ការ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី

រុ​ស្ស៊ី​-​ស៊ី​រី ៖ កាលពី​ថ្ងៃ​ទី​២៣ មិថុនា នាវា​៣​គ្រឿង​របស់​កងកម្លាំង​នាវាចរណ៍​រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​បណ្តែត​ធុន KALIBR ជា​ច្រើន​គ្រាប់​ប្រឆាំង​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ អ្នក​ជំនាញ​​ការ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK លោក​អា​ឡិច​សាន់​ដ្រ៍​ហ្គ្រោ​ឡេ​ន​កូ ពន្យល់​ពី​ហេតុផល​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ ។

កាលពី​ថ្ងៃ​ទី​២៣ មិថុនា នាវា​ពិឃាត AMIRAL ESSEN និង AMIRAL GRIGOROVICH ព្រមទាំង​នាវាមុជទឹក KRASNODAR របស់​កង​នាវាចរណ៍​រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​បណ្តែត​ធុន KALIBR ៦​គ្រាប់​ប្រឆាំង​បណ្តា​ប៉ុស្តិ៍​ទីបញ្ជាការ និង​ឃ្លាំង​ស្តុក​អាវុធ​សំខាន់​ៗ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ត​ហា​ម៉ា​ស៊ី​រី ។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​ប្រាប់​តួ​ក​គី និង​អីុស្រា​អែ​ល​ឱ្យ​ដឹង​មុន​ពី​ការ​វាយប្រហារ​នេះ ។ ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​វាយលុក​ខ្លាំង​នេះ​ធ្វើ​ឡើង​ពេល​មានការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ។ ២​ថ្ងៃមុន​នេះ បណ្តា​កងឯកភាព​នៃ​កងទ័ព​ស៊ី​រី​វាយ​យក​បាន​ពី​ក្រុម​ជី​ហា​ដ​នូវ​សង្កាត់​៥ នៃ​ជាយក្រុង​ភាគ​អាគ្នេយ៍​ក្រុង​ដា​ម៉ាស់ ។

សភាពការណ៍​ពិតជា​សម​ស្រប​សម្រាប់​បន្ត​ស្វែងរក​ដំណោះស្រាយ​ចរចា​មួយ​នៅ​ស៊ី​រី ។ ក្រសួងការបរទេស​រុ​ស្ស៊ី​ប្រកាស​ថា ការ​បង្កើត​បណ្តា​តំបន់​មាន​ភាព​ធូរស្រាល​សំខាន់​ៗ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ដោយ​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ស៊ី​រី ។

មនុស្ស​ទាំងឡាយ​យល់​ថា ការ​ប្រើប្រាស់​មី​ស៊ី​ល​បណ្តែត​បាញ់​ចេញពី​នាវា​ជា​ការ​ប្រើ​កម្លាំង​ខ្លាំង​ជ្រុល​ពេក​ហើយ ព្រោះ​មី​ស៊ី​ល KALIBR គឺ​សម្រាប់​វាយប្រហារ​គោលដៅ​ស្ថិត​នៅ​ចម្ងាយ​ដល់​ទៅ​២.៦០០​គីឡូម៉ែត្រ​ឯណោះ ហើយ​មី​ស៊ី​ល​នេះ​អាច​គេច​ផុត​ពី​បណ្តា​ប្រព័ន្ធ​ការពារ​អាកាស និង​ប្រឆាំង​មី​ស៊ី​ល​ទំនើប​ៗ​ទៀត​ផង ។ ដូច្នេះ​គេ​សួរ​ថា​តើ​ត្រូវ​ប្រើ​វា​ប្រឆាំង​ពួក​ជី​ហា​ដដែល​មាន​តែ​កាំភ្លើង​វាយលុក និង​មី​ស៊ី​ល​ការពារ​អាកាស​សាមញ្ញ​ធ្វើ​អី?

អ្នកជំនាញ​ការ​របស់ SPUTNIK រូប​នេះ​ពន្យល់​ថា បណ្តា​មី​ស៊ី​ល​ទាំងនោះ​ត្រូវ​បាន​បាញ់​ចេញ បន្ទាប់​ពី​ខាង​ផ្នែក​ស៊ើបការណ៍​រាយការណ៍​ពី​ភាព​ចាំបាច់​នៃ​ការ​វាយប្រហារ​សន្ធាប់​យ៉ាង​ខ្លាំង និង​ចំ​ៗ​បណ្តា​ទីតាំង​របស់​ពួក​ភេរវ​ករ​នៅ​ខេត្ត​ហា​ម៉ា ។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បញ្ជាក់​ថា ពេល​បាញ់​មី​ស៊ី​ល​នាវាមុជទឹក KRASNODAR ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក រួច​ការ​បាញ់​មី​ស៊ី​ល​នេះ​មាន​ឥទ្ធិពល​តែ​លើ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប៉ុណ្ណោះ ។

ការ​បាញ់​មី​ស៊ី​ល​បណ្តែត​ចេញពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ពុំ​ត្រឹម​ជា​ការ​បង្ហាញ​សមត្ថភាព​របស់​កង​ម៉ា​រី​ន​រុ​ស្ស៊ី​ឡើយ ក៏​ប៉ុន្តែ​ក៏​ជាស​មាស​សភាព​មួយ​នៃ​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​ក្នុង​កាលៈ​ទេសៈ​​មាន​វត្តមាន​ក្នុង​តំបន់​របស់​កងកម្លាំង​អាកាស និង​កងកម្លាំង​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក និង​អូតង់ ។

ការ​បកស្រាយ​របស់​រុ​ស្ស៊ី​លើ​សភាពការណ៍​នៅ​ស៊ី​រី​ខុស​ពី​ការ​បកស្រាយ​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​របស់​អូតង់ ។ ការ​បាញ់​ទម្លាក់​យន្តហោះ SU-22 ស៊ី​រី ដោយ​យន្តហោះ F/A-18A SUPER HORNET អា​មេ​រិ​ក​ក្នុង​តំបន់​រ៉ា​កា​ស៊ី​រី​ញ៉ាំង​ឱ្យ​រុ​ស្ស៊ី​ផ្អាក​បណ្តាញ​ទាក់ទង​រុ​ស្ស៊ី​-​អាមេ​រិ​ក​ពី​ការ​ហោះហើរ​នៃ​យន្តហោះ​នៅ​ស៊ី​រី ។ រុ​ស្ស៊ី​ក៏​គំរាម​តម្រង់​មី​ស៊ី​ល​លើ​គ្រប់​យន្តហោះ​របស់​ក្រុមចម្រុះ​ក្នុង​ដែនអាកាស​ស៊ី​រី​ខាងលិច​ទន្លេ EUPHRATE លើកលែងតែ​តំបន់​រ៉ា​កា ។ ច្បាស់​ណាស់ ពួក​លោក​ខាងលិច​ពុំ​មាន​ទម្លាប់​ធ្វើ​ប្រតិបត្តិការ​ដែល​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ចំពោះ​អាយុជីវិត​អ្នក​បើក​យន្តហោះ និង​សម្ភារ​របស់​ពួក​គេ​ឡើយ ។

រុ​ស្ស៊ី​ថ្លែង​ថា ខ្លួន​នឹង​ត្រួតពិនិត្យ ព្រមទាំង​តាមដាន​ការ​ហោះហើរ​របស់​គ្រប់​យន្តហោះ​នៃ​ក្រុមចម្រុះ ។ កងទ័ពអាកាស​អា​មេ​រិ​ក​ពេល​នេះ​ត្រូវ​បង្ខំចិត្ត​ពិនិត្យ​ឡើង​វិញ បណ្តា​ប្រតិបត្តិការ​របស់​ខ្លួន​ដោយសារ​ហេតុផល​ដែល​យន្តហោះ​របស់​គេ​នឹង​ពុំ​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​គ្មាន​ការ​តាមដាន​ត្រួតពិនិត្យ​ពី​សំណាក់​ប្រព័ន្ធ​ការពារ​អាកាស​របស់​រុ​ស្ស៊ី​ឡើយ ។ បែប​នេះ​មាន​ន័យ​ថា ពួក​អ្នក​បើក​យន្តហោះ​ក្រុមចម្រុះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​យន្តហោះ​ពួក​គេ​អាច​ត្រូវ​បាញ់​ទម្លាក់ ។

ឧត្តមសេនីយ៍ KEVIN RYAN អតីត​សេនា​នុ​ពន្ធ​យោធា​អា​េ​ម​រិ​ក​ប្រចាំ​ក្រុង​មូ​ស្គូ​និយាយ​ថា កាល​អំឡុង​ឆ្នាំ​នៃ​សង្គ្រាមត្រជាក់ រុ​ស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​អា​មេ​រិ​ក​៣៩​គ្រឿង ជិត​ព្រំដែន​របស់​ខ្លួន ។ សម្រាប់​កង​យោធា​រុ​ស្ស៊ី​ការ​បាញ់​ទម្លាក់​យន្តហោះ​ថ្មី​មួយទៀត​ពុំ​មាន​អ្វី​ថ្មី​ទេ ។ ដូច្នេះ​ហើយ​បានជា​ពួក​អា​មេ​រិ​ក​ខ្លាច​កងកម្លាំង​អាកាស​រុ​ស្ស៊ី តែ​ទន្ទឹម​នឹង​នេះ​ក៏​គ្រោង​សេណា​រី​យ៉ូ​នៃ​ជម្លោះ​ជាក់ស្តែង​ជាមួយ​រុ​ស្ស៊ី​នៅ​ស៊ី​រី​ផង​ដែរ ៕