ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ញូ​វ​យ៉​កហែ​ក្បូង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាច្រើន​ពាន់​នាក់

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៥ មិថុនា បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​សម្រាប់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​នៅ​ទីក្រុង​ញូ​វ​យ៉​ក ដោយ​ពួក​គេ​លើក​ទង់​រូប​ឥ​ន្ធ​ធនូ​ជា​សញ្ញា​ប្រឆាំង​លោក​ដូ​ណា​ល់ ត្រាំ ហើយ​

សហរដ្ឋ​អា​មេ​រិ​ក ៖ មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៥ មិថុនា បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​សម្រាប់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​នៅ​ទីក្រុង​ញូ​វ​យ៉​ក ដោយ​ពួក​គេ​លើក​ទង់​រូប​ឥ​ន្ធ​ធនូ​ជា​សញ្ញា​ប្រឆាំង​លោក​ដូ​ណា​ល់ ត្រាំ ហើយ​ទាមទារ​ឱ្យ​ការពារ​បុព្វហេតុ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា និង​ការ​វះកាត់​ប្តូរ​ភេទ ។

សម្រាប់​ឆ្នាំ​ទី​៤៨ ​នេះ​ នៃ​ការ​ហែ​ក្បួន​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​អ្នកចូលរួម​ជា​ច្រើន​ពាន់​នាក់​ខ្លះ​ដើរ ខ្លះ​ជិះ​ម៉ូតូ ហើយ​ខ្លះ​ទៀត​ជិះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ដង្ហែ​តាម​មហាវិថី​លេខ​៥ ក្រោម​ការ​ទះដៃ​អបអរ​សាទរ​យ៉ាង​កងរំពង ។ ការ​ហែ​ក្បួន​នេះ​មាន​ចម្ងាយ​ផ្លូវ​៣​គីឡូម៉ែត្រ ចេញពី​តំបន់​អគារ​ខ្ពស់ MIDTOWN រហូត​ដល់​ភូមិ GREENWICH VILAGE ជា​កន្លែង​បង្កើត​ចលនា​ទាមទារ​សិទ្ធិ​ពួក​អ្នក​និយម​រួម​ភេទ​ដូច​គ្នា ក្រោយ​ការ​បះបោរ​នៅ STONEWALL កាលពី​ឆ្នាំ​១៩៦៨ ។

ចំណែក​នៅ​ទីក្រុង​អីុ​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​ឯណោះ​វិញ បណ្តា​អ្នកចូលរួម​ក្នុង​ពិធី​ហែ​ក្បួន​ពួក​អ្នក​និយម​រួម​ភេទ​ដូច​គ្នា​ត្រូវ​បាន​ប៉ូលិស​បំបែក​ដោយ​បាញ់​គ្រាប់​កៅស៊ូ ។

ក្រោម​ធាតុអាកាស​ក្តៅហែង ប៉ូលិស​ជា​ច្រើន​រយ​នាក់​សមាជិក​សភា​ច្រើន​រូប​អភិបាលក្រុង​ញូ​វ​យ៉​ក​លោក BILL DE BLASIO អភិបាល​រដ្ឋ​ញូ​វ​យ៉​ក លោក MARIO CUOMO ឬ​ព្រឹទ្ធ​សមាជិក​លោក CHUCK SCHUMER សុទ្ធ​ជា​ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​លើកគ្នា​ដើ​​រហែ​ក្បួន​ក្នុង​ទឹកមុខ​ញញឹម​រួម​ជាមួយ​មនុស្ស​ម្នា​ទាំងឡាយ​ដែល​ស្លៀកពាក់​ស្ទើរ​ស្រាត ។

ការ​ដើរ​ហែ​ក្បួន​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​នា​ឆ្នាំ​នេះ ពួក​អ្នកចូលរួម​នាំ​គ្នា​លើក​ប៉ង់​កាត​សរសេរ​ថា «​តស៊ូ​ឡើង​ពួក​អ្នកប្រឆាំង​នឹង​លោក​ត្រាំ ហើយ​បរិហារ​រដ្ឋការ​លោក​ត្រាំ និង​បណ្តា​គម្រោង​ច្បាប់​របស់​រដ្ឋការ​នេះ ពិសេស​គម្រោង​ច្បាប់ លុប​ចោល​ច្បាប់​សុខភាព OBAMACARE និង​ទាមទារ​សិទ្ធិ​របស់​ពួក​អ្នក​វះកាត់​ប្តូរ​ភេទ ៕