ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហារជីវិត​អ្នកទោស​រត់ពន្ធ​គ្រឿងញៀ.ន​3​នាក់

6 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា នា​ឱកាស​ទិវា​អន្តរជាតិ​ប្រឆាំង​ការ​សេព និង​ការ​រត់ពន្ធ​គ្រឿងញៀ.ន​ថ្ងៃ​ទី​២៦ មិថុនា អ្នកទោស​រត់ពន្ធ​គ្រឿងញៀ.ន​៣​នាក់​ត្រូវ​បាន​ប្រហារជីវិត​នៅ​ភាគ​ខាងត្បូង​ចិន ។

យោង​តាម​តុលាការក្រុង HUIZHOU ខេត្ត​ក្វា​ង​ទុង​ថា

ចិន ៖ យោង​តាម​ស៊ី​ន​ហួ​ថា នា​ឱកាស​ទិវា​អន្តរជាតិ​ប្រឆាំង​ការ​សេព និង​ការ​រត់ពន្ធ​គ្រឿងញៀន​ថ្ងៃ​ទី​២៦ មិថុនា អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​៣​នាក់​ត្រូវ​បាន​ប្រហារជីវិត​នៅ​ភាគ​ខាងត្បូង​ចិន ។

យោង​តាម​តុលាការក្រុង HUIZHOU ខេត្ត​ក្វា​ង​ទុង​ថា មនុស្ស​ទាំង​៣​នាក់​នេះ​ត្រូវ​ប្រហារ​កាលពី​ថ្ងៃ​ទី​២២ មិថុនា ។ ពួក​គេ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៣ និង​២០១៤ ។ ប៉ូលិស​រក​ឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ជាង​១០​គីឡូក្រាម ក្នុង​រថយន្ត​របស់​អ្នករត់ពន្ធ​គ្រឿងញៀន​ម្នាក់​កាលពី​ឆ្នាំ​២០១៣ ។ ជន​នោះ​មាន​បំណង​នាំ​គ្រឿងញៀន​ទាំងនេះ​ទៅ​កាន់​ទីក្រុង​ក្វា​ង​ចូ​វ​ទីប្រជុំជន​ខេត្ត​ក្វា​ង​ទុង ។ ចំណែក​មនុស្ស​ម្នាក់​ទៀត​ជា​អ្នក​ជួល​ផ្ទះល្វែង​មួយ​សម្រាប់​ស្តុក​គ្រឿងញៀន​នៅ​ស្រុក HUIDONG ដោយនៅ​ទីនោះ​ប៉ូលិស​ចាប់​រឹបអូស​យក​បាន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ជាង​២៣​គីឡូក្រាម។

ចំណែក​ជន​ទី​៣​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៤ តាម​ផ្លូវថ្នល់​មួយ​ទៅ​កាន់​ក្រុង​ក្វា​ង​ចូ​វ ហើយ​ប៉ុនប៉ង​ផ្តល់​ប្រាក់​សូកប៉ាន់​ប៉ូលិស ។ សរុប​មេ​តំ​ហ្វេ​តា​មីន​៧,៤​គីឡូក្រាម ត្រូវ​បាន​រក​ឃើញ​ក្នុង​រថយន្ត​របស់​គេ ។

សាលក្រម​ប្រហារជីវិត​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​ទាំង​៣​នាក់​ត្រូវ​បាន​អនុម័ត​ដោយ​តុលាការ​កំពូល ៕