ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតអីលោកពូ?… ម្តេច​មកលោតទឹក​សម្លា.ប់ខ្លួន​បែប​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ នា​រសៀល​ថ្ងៃ​ទី​២៦ មិថុនា កំពុង​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​បុរស​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​លោតទឹក​ទន្លេ​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន ប៉ុន្តែ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ចេញ​ទៅ​ជួយ​ទាន់​ពេល ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ខាងលើ មានឈ្មោះ​យិ​ន ស៊ី​ថា អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ជិត​ផ្សារ​ដើម​.​គ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ​កណ្តាល 1H-9657 ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​ឱ្យ​គាត់​សម្រេច​បញ្ចប់ជីវិត​បែប​នេះ​ទេ ខណៈ​បាន​​​នាំ​គាត់​មក​លើ​គោកវិញដោយសុវត្ថិភាព​ និងព្យាយាម​​សម្រួល​អារម្មណ៍គាត់​​ឡើង​វិញ ។ នេះ​ចាត់ទុកជា​សំណាងល្អ  ដែល​ក្រុម​សង្គ្រោះ​អាច​ចេញ​ទៅ​ជួយ​ទាន់​ពេល ។ មួយវិញទៀត ដោយសារ​តែ​គាត់​ចេះ​ហែល​ទឹក​ផង​ដែរ។