ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទៅ​បេះ​ស្លឹក​ឈូក ប្រទះឃើញ…

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ស្រវឹង​ខួប​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​មួយ​ថ្ងៃ ស្អែក​ឡើង​ត្រូវ​គេ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ទឹក​បឹង​ឈូក ស្ថិត​ក្នុងភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ឯម បូ​រិ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​បរ​មិន​ពិតប្រាកដ ជា​មនុស្ស​ញៀន​ស្រា ស្រវឹង​រាល់ថ្ងៃ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។ តាម​ប្រភព​ពី​សាច់ញ្ញាតិ​បាន​និយាយ​ថា ជន​រង​គ្រោះ​គឺជា​មនុស្ស​ហូប​ស្រា​ជា​ប្រចាំ​រាល់ថ្ងៃ ហើយ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ទោះបី​អ្នក​ផ្ទះ​ខំ​ដើរ​រក​គ្រប់​ច្រកល្ហក ក៏​មិនឃើញ ។ លុះដល់​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ទើប​ឈ្មោះ សុំ ស្រី​នឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ បាន​ចុះ​ទៅ​បេះ​ស្លឹក​ឈូក​ប្រទះ ក៏​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​អណ្តែត​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​សាច់ញាតិ រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍​គគីរ ចុះ​ដល់​កន្លែង​កើតហេតុ បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មាន​គ្រូពេទ្យ និង​អាជ្ញាធរ​ភូមិ​ឃុំ ចូលរួម​ធ្វើ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ។

ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច​បាន​បញ្ជាក់​អះអាង​ថា​ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ពាក់ព័ន្ធ​ករណី​ផ្សេង​ទេ គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ។ ហើយ​ក្រុម​គ្រួសារ​សព ក៏​បាន​ទទួលស្គាល់ និង​ឯកភាព​សមត្ថកិច្ច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕