ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​មួយ​គ្រឿងជាមួយ​អ្នកដំណើរ​150​នាក់

6 ឆ្នាំ មុន

កូ​ឡុំ​ប៊ី ៖ កងទ័ពអាកាស​កូ​ឡុំ​ប៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ថា នាវា​មួយ​គ្រឿង​ជាមួយ​អ្នកដំណើរ​ប្រមាណ​ជា​១៥០​នាក់​បាន​លិច​ក្នុង​បឹង EI PENOL DE GUATAPE ជា​តំបន់​ទេសចរណ៍​សំខាន់​មួយ​នៅ​

កូ​ឡុំ​ប៊ី ៖ កងទ័ពអាកាស​កូ​ឡុំ​ប៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ថា នាវា​មួយ​គ្រឿង​ជាមួយ​អ្នកដំណើរ​ប្រមាណ​ជា​១៥០​នាក់​បាន​លិច​ក្នុង​បឹង EI PENOL DE GUATAPE ជា​តំបន់​ទេសចរណ៍​សំខាន់​មួយ​នៅ​ភាគ​ពាយ័ព្យ​កូ​ឡុំ​ប៊ី ។

ក្នុង​សេចក្តី​ប្រកាស​មួយ កងទ័ពអាកាស​កូ​ឡុំ​ប៊ី​និយាយ​ថា នាវា​ឈ្មោះ ALMIRANTE មាន​៤​ជាន់​បាន​លិច​នា​វេលា​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ក្នុង​បឹង​នៃ​ទំនប់ GUATAPE ស្ថិត​នៅ​ចម្ងាយ​៦៥​គីឡូ​ម៉ែត្រ​ពី​ទីក្រុង MEDELLIN ។ ឧទ្ធម្ភាគចក្រ​ធុន UH-60 ANGEL មួយ​គ្រឿង​របស់​កងទ័ពអាកាស​បាន​ហោះ​មក​ចូលរួម​ក្នុង​ការ​ជួយ​សង្គ្រោះ ។ មួយ​ម៉ោង​ក្រោយ​ការ​ប្រកាស​ពី​សោកនាដកម្ម​នេះ នាយក​ប៉ូលិស​កូ​ឡុំ​ប៊ី ឧត្តមសេនីយ៍ JORGE HERNANDO NIETO ថ្លែង​តាម​វិទ្យុ BLU RADIO ក្រុង​បូ​ហ្គោ​តា​ថា រហូត​មក​ទល់​ពេល​នេះ​យើង​រក​ឃើញ​សាកសព​មនុស្ស​៩​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​២៨​នាក់​បាត់​ខ្លួន ។

វី​ដេ​អូ​ជា​ច្រើន​ត្រូវ​បាន​ចេញផ្សាយ​តាម​បណ្តាញ​សង្គម​ដែល​គេ​ឃើញ​នាវា​នេះ​កំពុង​តែ​លិច និង​នាវា​ជា​ច្រើន​សិប​បាន​លើក​ទៅ​ជួយ​សង្គ្រោះ ។

ប្រភព​ព​ព័ត៌មាន​មួយ​ក្នុង​ផ្ទៃ​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ប្រាប់ AFP ថា សភាពការណ៍​ហាក់ដូចជា​ធ្ងន់ធ្ងរ រួច​បណ្តា​មនុស្ស​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ៕