ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ប្រុស​ស្រី​ចំនួន​៧​នាក់ កាលពី​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ។ ដែល​ស្ថិត​នៅ​ក្នុងភូមិ​រហាល ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

យោង​តាម​សម្តី​អ្នក​ភូមិ​រហាល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ទីប្រជុំ​ស្រុក​សមត្ត​កិច្ច​តែងតែ​ធ្វើការ​បង្ក្រាប​ជា​ញឹកញាប់ រត់​បែក​សម្បុក ហើយ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនេះ បាន​បន្ត​ប្រមូលផ្តុំ​គ្នីគ្នា​លេងល្បែង​នៅ​ក្នុងភូមិ​មួយ​ដែល​ដាច់​ស្រយាល​ពី​ទីប្រជុំជន ខណៈ​ធ្វើ​ឱ្យ​អ្នក​ភូមិ​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​សន្តិសុខ ដោយសារ​ចាញ់ល្បែង​អាច​កើត​មាន​ក្រុម​ចោរលួច​ចោរប្លន់ ក៏​អាច​ថា​បាន​ដែរ ។

នគរបាល​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័​ត៍​មាន បាន​ចុះ​ទៅ​ធ្វើការ​សហ​ការណ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លំ​ទង ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង មេអាប៉ោង​ចំនួន​២​គ្រាប់ កម្រាល​១ និង​លុយ​ខ្មែរ​ចំនួន​៥៣​ម៉ឺន​រៀល ហើយ​នាំ​ខ្លួន​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​ក៏​សាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕