ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែផ្តាស…​ តាមចាប់មកវិញទាល់តែបាន​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០៥ និង​៤៥នាទីល្ងាចថ្ងៃទី២៥ មិថុនា មានការព័ទ្ធ​បង្ក្រាប​របស់​កម្លាំង​​​សមត្ថកិច្ចជាច្រើន​ ដោយធ្វើការតាមចាប់​ជន​សង្ស័យជាចោរឆក់​កាបូបម្នាក់​រហូតចាប់បាន ស្ថិតត្រង់​ចំណុច​ភូមិរំចេក៣ សង្កាត់​​រតនៈ ក្រុង​បាត់​ដំបង ។

សមត្ថកិច្ចឱ្យដឹងថា ជន​សង្ស័យខាងលើ​ឈ្មោះសុះ ឆៃយ៉ា អាយុ២៩ឆ្នាំ មានទីលំនៅ​ក្នុងភូមិហប់ ឃុំ​ហប់ ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង ។ រីឯស្ត្រីជាម្ចាស់កាបូបឈ្មោះ​ស្វាយ វិវឌ្ឍនៈ អាយុ​២៣ឆ្នាំ មានទិលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង។

ក្នុងហេតុការណ៍នេះ ត្រូវសមត្ថកិច្ចឱ្យទៀតថា​ មុនពេលកើតហេតុ ខណៈ​ស្ត្រីជាម្ចាស់​កំពុងជិះម៉ូតូ​​ មកដល់​ចំណុច​មុខ​បញ្ជា​ការ​ដ្ឋាន​យោធា​ភូមិភាគ៥ ក៏លេចមុខ​ជនសង្ស័យរូបនេះ​មក​ធ្វើ​សកម្មភាពឆក់​កាបូបតែម្តង ដោយក្នុងកាបូប​មាន​លុយមួយចំនួន, ទូរ​ស័ព្ទ​ដៃ​អាយហ្វូន​6plus មួយគ្រឿង​ផងដែរ ។ បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវបានប្រគល់ទៅ​ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់ ។ រីឯកាបូបនិងសម្ភារ ត្រូវបានប្រគល់ទៅម្ចាស់ដើមវិញ ​។