ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសុខ ឥ​សាន ​៖ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុ​វត្ថ​ធ​ម្មិ​កោ​ កំពុង​បោកប្រាស់​រាស្ត្រ «រឿង​ទឹកដី​កម្ពុជា​​ក្រោម»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​កំពុង​តែ​បោកប្រាស​រាស្ត្រ រឿង​សន្យា​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ ហើយ​ឈាន​ទៅ​ដឹកនាំ​រាជរដ្ឋាភិបាល​។

រាជធានី​ភ្នំពេញ ​៖ ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​កំពុង​តែ​បោកប្រាស​រាស្ត្រ រឿង​សន្យា​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ ហើយ​ឈាន​ទៅ​ដឹកនាំ​រាជរដ្ឋាភិបាល​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ​ឥ​សាន បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​ថា ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​បរម​រតនៈ​កោដ្ឋ ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស ប្រសិទ្ធ​នាម​ព្រះ​អង្គ​ថា​ជា​ព្រះ​វរ​បី​តា​ជាតិ ជា​អ្នក​ស្នេហា​ជាតិ​ជាងគេ​ទាំងអស់ ។ ក្នុង​ឋានៈ​ព្រះ​អង្គជា​ព្រះ​បី​តា​ជាតិ ព្រះ​អង្គ​បាន​ធ្វើ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ប្រជាជាតិ​កម្ពុជា ដែល​ការ​លះបង់​របស់​ព្រះ​អង្គ​បាន​ត្រឹម​ទឹកដី​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​ក្នុង​ក្រឡា​ផ្ទៃ១៨១.០៣៥ គីឡូ​ម៉ែត្រការ៉េ ប៉ុណ្ណោះ ដោយ​ព្រះ​អង្គ​ឈ្វេងយល់​ថា មិន​អាច​ទាមទារ​បាន​ទឹកដី​កម្ពុជា​ក្រោម​មកវិញ​ទេ ។

​លោក សុខ ឥ​សាន បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ព្រះរាជ​សារលិខិត​របស់​ព្រះ​អង្គ​ផ្ញើរ​ជូន​លោក ផាំ វ៉ា​ន់​ដុ​ង  នាយក​រដ្ឋមន្ត្រី​វៀតណាម នា​ឆ្នាំ​១៩៩៩ ក៏​ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ដែនដី​កម្ពុជា​ក្រោម រួម​ទាំង​កោះត្រល់ និង​កោះ​មួយ​ចំនួន​ទៀត​បាន​បាត់បង់​រួច​ទៅ​ហើយ ដោយសារ​បារាំង​បានកា​ត់ទៅ​ឲ្យ​វៀតណាម ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា​៖ «ដូច្នេះ​បើ​សម្តេចព្រះ​បី​តា​ឯករាជ្យ​ជាតិ ព្រះ នរោត្តម សីហ​នុ មិន​អាច​ទាមទារ​ដែនដី​កម្ពុជា​ក្រោម​បាន​មក​វិញ​នោះ ហើយ​ទ្រង់​ធ​ម្មិ​កោ ដែល​ត្រូវជា​ក្មួយ​ព្រះករុណា ថា​អាច​ទាមទារ​មក​វិញ​បាន​នោះ មាន​តែ​ធ​ម្មិ​កោ​ខ្លាំង​ជាង​ព្រះករុណា​ព្រះ​នរោត្តម សីហ​នុ? ស្នេហា​ជាតិ​ជាង សម្តេចព្រះ​នរោត្តម សីហ​នុ?»​។

​លោក​បាន​ដាក់​សំណួរ​ថា​៖ «តើ​ប្រជារាស្ត្រ​ខ្មែរ​ជឿ​ថា ទ្រង់​ធ​ម្មិ​កោ​ស្នេហា​ជាតិ​ជាង​សម្តេច​ឳ សម្តេច​តា សម្តេច​តា​ទួត​យើង​ដែរ​ប្ញ​ទេ។  បើ​មិន​ជឿ​ថា ធ​ម្មិ​កោ​ស្នេហា​ជាតិ​ជាង​សម្តេច​ឳ សម្តេច​តា សម្តេច​តា​ទួត យើង​ទេ មាន​តែ​ធ​ម្មិ​កោ​ភូត​កុហក់​ប្រជារាស្ត្រ​ខ្មែរ យ៉ាង​ពិតប្រាកដ​។ កុំ​ចង់​បោកប្រាស់​អី  ទ្រង់​ធ​ម្មិ​កោ មិន​ខ្មេះ​ទេ រឿងកម្ពុជា​ក្រោម​នោះ​» ។

​មាន​ព្រះរាជ​បន្ទូល​នៅ​ចំពោះ​មុខ​ពលរដ្ឋ និង​ព្រះសង្ឃ​ក្នុង​ពិធី​រំលឹក​ការ​ចង​ចាំ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ  និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុ​វត្ថ​ធ​ម្មិ​កោបាន​សន្យា​ថា​នឹង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម ពី​វៀតណាម​មក​វិញ ក្រោយ​​គណ​បក្សប្រឆាំង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨​។ព្រះ​អង្គ​បាន​បន្ត​ថា​៖ «​ទឹកដី​កម្ពុជា​ក្រោម គឺជា​ទឹកដី​របស់​ខ្មែរ ដូច្នេះ​យើង​ត្រូវ​តែ​រួប​រួម​គ្នា​ពួតដៃគ្នា​រំដោះទឹកដី​កម្ពុជា ហើយ​យក​មក​ភ្ជាប់​ជាមួយ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​ឡើង​វិញ​។ ខ្ញុំ​ប្ដេជ្ញា​ចិត្ត ហើយនឹង​តស៊ូ​មតិ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ »​។

ចំពោះ​បញ្ហា​ទឹកដី​កម្ពុជា​នេះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រីតែង​ព្រមាន​ជា​ញឹកញាប់​ថា អ្នក​ដែល​ចង់បាន​កោះត្រល់ ឬ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ នឹង​ជា​បក្ស​ដែល​បង្កើត​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ហើយ​។​