ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមមុខ! ក្រោយយកទៅលក់ប៉ះ​ចំម្ចាស់​វិញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរ​គាស់​ផ្ទះ​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​មួយ​កន្លែង លួច​យក​បាន​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ធំ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ​។ បន្ទាប់​មក​បាន​គេចខ្លួន និង​យក​របស់របរ​ទាំងនោះ​ទៅ​ដើរ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរ​គាស់​ផ្ទះ​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​មួយ​កន្លែង លួច​យក​បាន​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ធំ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ​។ បន្ទាប់​មក​បាន​គេចខ្លួន និង​យក​របស់របរ​ទាំងនោះ​ទៅ​ដើរ​លក់​ឲ្យ​អ្នក​ភូមិ​ប៉ះ​ចំ​សាច់ញាតិ​ម្ចាស់ផ្ទះ​រង​គ្រោះ ក៏​ត្រូវ​អស់លក្ខណ៍ ដោយ​ត្រូវ​បាន​ម្ចាស់​បន្ទប់​ជួល​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ ។ ការ​ឃាត់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា នៅ​ចំណុច​ភូមិ ត្រពាំង​គរ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ជនសង្ស័យ​ម្នាក់ ឈ្មោះ ស្រី ភ័​ក្ត្រា អាយុ​២៦​ឆ្នាំ មុខរបរ​ចិញ្ចឹម​មាន់​និង​ទា ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​ម្នាក់​ទៀត មិន​ទាន់​ត្រូវ​បាន​នគរបាល​ប្រាប់​ឈ្មោះ​នៅឡើយ​ទេ ។ ដោយឡែក​ម្ចាស់​បន្ទប់​រង​គ្រោះ ឈ្មោះ លុន រ៉ា អាយុ​៥៥​ឆ្នាំ អ្នកម៉ៅការ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជើងព្រៃ ឃុំ​អំពិល​ព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រួម​មាន ទូរទស្សន៍​ម៉ាក់ LCD, កង្ហារ​, ប៉ៅ​អុ​ី​បត់​, ម៉ាស៊ីន​ចាក់​វី​ស៊ី​ឌី និង​ម៉ូ​ទ័​រ​បូមទឹក​, ដែល​សរុប​ជា​ទឹកប្រាក់​ជាង​៣០០០​ដុល្លារ​(​បី​ពាន់​ដុល្លារ​) អា​មេ​រិ​ក ។

បុរស​រង​គ្រោះ​បាន​និយាយ​ថា គាត់​មិនសូវ​ដែល​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​នោះ​ទេ គឺ​បាន​បិទទ្វារ​ចោល​ជា​រៀង​រាល់​យប់ ហើយ​បាន​ស្នាក់​នៅ​តែ​ពេល​ថ្ងៃ​ម្ដងម្កាល​តែ​ប៉ុណ្ណោះ តែ​មួយ​រយៈពេល​កន្លង​នេះ​គាត់​រវល់​ការងារ​ច្រើន​ពេក មិនសូវ​ដែល​បាន​មក​មើល​ផ្ទះ​នោះ​ទេ​ទើបតែ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ទំនេរ​ពី​ការងារ ទើប​គាត់​បាន​មក​មើល​ផ្ទះ​ម្តង ស្រាប់តែ​បាត់​សម្ភារ​ប្រើប្រាស់​នៅ​ក្នុង​នោះ​ស្ទើរតែ​ទាំងអស់ ហើយ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ពងទឹក​ឲ្យ​ជួយ​អន្តរាគមន៍ ។

ដោយឡែក​ជនសង្ស័យ​បន្ទាប់​ពី​លួច​បាន បាន​ហើយ នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា បាន​យក​ម៉ូ​ទ័​រ​បូមទឹក​និង​កង្ហារ ដែល​លួច​បាន​នោះ​ទៅ​លក់​ឲ្យ​អ្នក​ភូមិ​ហើយ​ក៏​ប៉ះ​ចំ​សាច់ញាតិ​របស់​ជន​រង​គ្រោះ ទើប​បែក​ការណ៍​និង​បាន​រាយ​ការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍​ពងទឹក​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ៕