ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​បរទេស​ក្នុង​រយៈពេល​5​ខែ​ដើមឆ្នាំ​នេះ កើនឡើង​10%

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​មាន​បរិមាណ​សរុប​ជាង​២៥,៧​ម៉ឺន​តោន កើនឡើង​១០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦​។ នេះ​បើ​យោង​តាម​តួលេខ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​មាន​បរិមាណ​សរុប​ជាង​២៥,៧​ម៉ឺន​តោន កើនឡើង​១០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦​។ នេះ​បើ​យោង​តាម​តួលេខ​ពី​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ប្រទេស​គោលដៅ​ដែល​កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ច្រើន​ជាងគេ ក្នុង​នោះ​រួម​មាន ចិន​ចំនួន​៨,៨​ម៉ឺន​តោន បារាំង ៣,៣​ម៉ឺន​តោន​, ប៉ូ​ឡូញ ២,៣​ម៉ឺន​តោន​, អង់គ្លេស ២​ម៉ឺន​តោន​, ន័​រ​វែ​ស ១,២​ម៉ឺន​តោន​,​ប៊ែ​ល​ហ្សិ​ក ៩​ពាន់​តោន​, ឆែក ៨​ពាន់​តោន និង​អុ​ី​តា​លី ៦​ពាន់​តោន ។ ចំណែក​ក្រុមហ៊ុន​ដែល​នាំ​ចេញ​អង្ករ​បាន​ច្រើន រួម​មាន Cristal Rice, Baitang, Apsara Rice, Khmer Foods, Amru Rice, Golden Rice, City Rice, Nikoline Investmen, Kolveasna Investment និង​Signatures of Asia ជាដើម ។

អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ លោក​ឧកញ៉ា សុង សា​រ៉​ន មាន​ប្រសាសន៍​ថា នៅ​៥​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​ច្រើន​ទៅ​ទីផ្សារ​ប្រទេស​ចិន ចំណែក​នៅ​ទីផ្សារ​សហ​គម​អឺរ៉ុប ពុំ​មានការ​កើនឡើង​នោះ​ទេ ហើយ​ក្នុង​រយៈពេល​៥​ខែ​កន្លង​ទៅ​នេះ​សម្រាប់​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ ពេញចិត្ត​នឹង​អ្វី​ដែល​បាន​ដាក់​នៅ​ក្នុង​ផែនការ ។

លោក​ឧកញ៉ា​បន្ត​ថា ៖« យើង​បាន​កំណត់​ក្នុង​ផែនការ​គ្រោង​នាំ​ចេញ​អង្ករ​តែ​ជាង​៤​ម៉ឺន​តោន​ទេ តែ​មក​ដល់​ពេល​នេះ​យើង​នាំ​ចេញ​បាន​២​ម៉ឺន​តោន ហើយ​រំពឹង​ថា​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ​អង្ករ​របស់​ក្រុមហ៊ុន​អាច​បាន​៥​ម៉ឺន​តោន លើស​ពី​ផែនការ »​។

លោក​ឧកញ៉ា ភូ ពុ​យ នាយក​ក្រុមហ៊ុន បៃតង​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ក្រុមហ៊ុន​លោក​នៅ​តែ​បន្ដ​កើនឡើង ហើយ​លោក​រំពឹង​ថា នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ នឹង​សម្រេច​បាន​កំណើន​លើស​៥០% ។

លោក​ឧកញ៉ា​បន្ត​ថា ៖« ការ​នាំ​ចេញ​នៅ​អង្ករ​នៅ​តែ​បន្ត​កើនឡើង ហើយ​ខ្ញុំ​រំពឹង​ថា​សម្រាប់​ក្នុង​ឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ​អង្ករ​សរុប​របស់​ក្រុមហ៊ុន​នឹង​កើនឡើង​លើស​៥០%​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដោយសារ​កសិករ​ផលិត​ស្រូវ​បាន​ច្រើន អាច​ឱ្យ​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្រូវ​កិន កែ​ច្នៃ​អង្ករ​នាំ​ចេញ​បាន​ច្រើន ។ ក្នុង​នោះ មិន​សម្រាប់​តែ​ក្រុមហ៊ុន​បៃតង​នោះ​ទេ ក្រុមហ៊ុន​ផ្សេង​ទៀត​ក៏​អាច​នឹង​នាំ​ចេញ​កើន​ផង​ដែរ » ៕