ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរហារយ លួចមិនរើសមុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច​មិន​រើសមុខ​ម្នាក់ បាន​គាស់​បន្ទប់​ចូល​ទៅ​លួច​របស់របរ ឃើញ​អង្ករ​ក្នុង​ធុង​បម្រុង​លួច​ហើយ ស្រាប់តែ​ម្ចាស់​មក​ទាន់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​០៤​ទាប​ភ្លឺ ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច​មិន​រើសមុខ​ម្នាក់ បាន​គាស់​បន្ទប់​ចូល​ទៅ​លួច​របស់របរ ឃើញ​អង្ករ​ក្នុង​ធុង​បម្រុង​លួច​ហើយ ស្រាប់តែ​ម្ចាស់​មក​ទាន់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​០៤​ទាប​ភ្លឺ ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។

ជនសង្ស័យ​មានឈ្មោះ ទូច សោ អាយុ​១៦​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​វត្ត​ពោធិ៍​ចិន​តុង មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ​មានឈ្មោះ សែ​ម សាធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​រំដួល ឃុំ​ប្រ​សូត្រ ខេត្តស្វាយរៀង ។ តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ សែ​ម សាធ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​សម្រាក​នៅផ្ទះ​មួយទៀត​នៅ​មុខ​ផ្ទះ​កើតហេតុ បន្ទាប់​មក​កូនប្រុស​របស់​គាត់​បាន​ចូល​ទៅ​រៀបចំ​ខ្លួន​ចេញ​ទៅ​ធ្វើការ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​បើកចំហ កូន​គាត់​បាន​ចូល​មើល​បន្ទប់​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ហើយ​បាន​ស្រែក​ប្រាប់​ឪពុក​ខ្លួន​ថា​មាន​ចោរ​ចូល​ផ្ទះ ភ្លាម​ៗ​នោះ​ក៏​ឃាត់​បាន​ជនសង្ស័យ​ភ្លាម​ៗ ហើយ​បាន​ប្តឹង​សមត្ថកិច្ច​មក​អន្តរាគមន៍​យក​ជនសង្ស័យ​ទៅ​សួរនាំ ។ បើ​តាម​ការ​សារភាព​របស់​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​បាន​ជិះ​កង់​ចូល​ផ្ទះ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​ចូល​ទៅ​រុករក​ទ្រព្យសម្បត្តិ អ្វី​ក៏​លួច​ដែរ តែ​មិនឃើញ​អ្វី ពេល​ចូល​ទៅ​ដល់ ឃើញ​មាន​តែ​អង្ករ​នៅ​ក្នុង​ធុង បម្រុង​នឹង​យក មិន​ទាន់​បាន​ផង ក៏​ត្រូវ​កូន​ម្ចាស់ផ្ទះ​មក​ទាន់​តែ​ម្តង ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​បាន​ចំនួន​៦​លើក ហើយ​ត្រូវ​បាន​គេ​ឃាត់​ឲ្យ​សមត្ថកិច្ច​ផង​ដែរ តែ​ដោយសារ​លួច​របស់របរ​បាន​តិចតួច​ពេក ម្ចាស់​ពុំ​បាន​ដាក់​ពាក់​បណ្តឹង​ទេ គ្រាន់តែ​ឲ្យ​សមត្ថកិច្ច​ធ្វើកា​អប់រំ ។

ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕