ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្ហែញត្តិទៅសភា ទាមទារសុំថ្ងៃទី០៤ មិថុនា ១៩៤៩ «ជាទិវា​បុណ្យជាតិ»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា នេះ លោក​ថា​ច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដឹកនាំ​ដង្ហែ​ដោយ​មាន​ប្រមាណ​ជា​២០​នាក់​ក្នុង​នោះ​មាន​ព្រះសង្ឃ​២​អង្គ​បាន​និមន្ត​និង​ទៅ​ដល់​រដ្ឋសភា

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា នេះ លោក​ថា​ច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដឹកនាំ​ដង្ហែ​ដោយ​មាន​ប្រមាណ​ជា​២០​នាក់​ក្នុង​នោះ​មាន​ព្រះសង្ឃ​២​អង្គ​បាន​និមន្ត​និង​ទៅ​ដល់​រដ្ឋសភា ដើម្បី​បំណង​ដាក់​ញត្តិ ក្នុង​ការ​ទាមទារ​សុំ​បញ្ចូល​ថ្ងៃ​ទី​០៤ មិថុនា ឆ្នាំ​១៩៤៩ (​ជា​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​-​កម្ពុជាក្រោម​) ទុកជា​ទិវា​បុណ្យ​​ជាតិ។

សេចក្តីរាយការណ៍បន្តថា ស្របពេល​​នោះ ​ក៏​បាន​ឃើញ​លោក ហូ វ៉ា​ន់ ជា​ប្រធានគណៈកម្មការទី១០ និងជា​តំណាង​រាស្ត្រគណ​បក្ស​សង្គ្រោះជាតិ​ ចេញ​មក​​ទទួលញត្តិ និង​​អនុ​ញ្ញាត​​ឱ្យ​​តំណាង​ខាងសមាគមខ្មែរកម្ពុជាក្រោម​ចំនួន​​៦​នាក់ ​ចូល​ទៅ​ក្នុង​រដ្ឋសភា ដើម្បី​​ពិភា​ក្សា​គ្នា ​ដោយ​មិន​ទាន់​ដឹង​ពី​លទ្ធផល​យ៉ាង​ណា​នោះ​​ទេ ។

គួរ​បញ្ជាក់​ថា ការ​ដ​ង្ហៃ​ក្បួន​​​ដាក់​ញត្តិ​នៅ​រដ្ឋសភា​នេះ គឺ​​ខាងសមាគមខ្មែរ​-កម្ពុជា​ក្រោម​ ដែលដឹកនាំដោយ​លោកថាច់ សេដ្ឋា​ នោះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ចំណុច​វត្ត​ចាស់ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​​ប្រមាណ​ជា​៥០​នាក់ ។ ប៉ុន្តែ​ការដង្ហែនេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​​ជាង​១០០​នាក់​​​ចុះ​​អន្តរាគមន៍ ដោយ​ធ្វើការ​បំបែក​មិន​អនុញ្ញាត​ឱ្យ​ហែ​នោះ​​ទេ ។ ទន្ទឹម​នោះ ពួក​គាត់​​បាន​បំបែក​គ្នា​​ជា​ក្រុម ដោយ​មួយ​ចំនួន​បាន​ទៅ​ដល់​​រដ្ឋសភា​ប្រមាណ​ជា​​២០​នាក់នេះ​  ។ ទោះបីជា​យ៉ាងណា ស្ថិត​ក្នុងស្ថានភាព​រញ៉េរញ៉ៃបន្តិច តែ​មិន​​បង្ក​ឱ្យ​ភាគី​​ណាមួយ​ ផ្ទុះ​ហិង្សា​​នោះ​ដែរ ។