ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ៖ បក្សនយោបាយ​ត្រូវ​ទទួលយក​លទ្ធផល​ឆ្នោត «កុំ​ឡាំប៉ា​ទៀត»

6 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា​ នេះ ស្នើ​សុំ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់ អ្នកនយោបាយ​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល ឱ្យ​​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រកាស​កាលពី​ម្សិលមិ​ញ ​។

រាជធានី​​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា​ នេះ ស្នើ​សុំ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់ អ្នកនយោបាយ​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល ឱ្យ​​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រកាស​កាលពី​ម្សិលមិ​ញ ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅ​ឯ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​​បាន​បញ្ជាក់​ថា បើ​ទោះបីជា​គណ​បក្សកាន់អំណាច​បាន​សាទរ​នឹង​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត ​ដែល​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​១.១៥៦អាសនៈ​​ទួ​ទាំង​ប្រទេស និង​កោត​ស​សើរ គ​.​ជ​.​ប ដែល​បាន​បំពេញការងារ​បាន​ល្អ​ប្រសើរ​ក្តី តែ​អង្គការ​សង្គមស៊ី​​វិល​​មួយ​ចំនួន និង​បក្ស​ខ្លះ​ថា ​ការ​បោះ​ឆ្នោត​មិន​ទាន់​សេរី​​ទេ សូ​ម្បី​តែ​ការ​បោះ​សន្លឹក​ឆ្នោត​បន្ថែម​ ក៏​ទទួល​បានការ​រិះគន់​ផង​ដែរ​។

សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា​៖ «​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​តែ​ទទួល​ការ​ទិតៀនពី​គណបក្ស​នយោបាយ​ខ្លះ អ្នក​នយោ​បាយ​ខ្លះ​ និង​អង្គការ​ខ្លះ ​។ លទ្ធផល​ប៉ុណ្ណឹង​ហើយ​ទទួលយក​ទៅ «កុំ​ឡាំប៉ា​» ។

​សម្តេច​បាន​បញ្ជាក់​ថា ​រឿង​ឡាំប៉ា​ កើតឡើង​ឥត​ចេះ​ចប់ បើ​ទោះបីជា​បរិយាកាស​ជា​ទូទៅ​នៃ​ការ​បោះ​ឆ្នោត មាន​លក្ខណៈ​ល្អ​ប្រសើរ និង​គ្មាន​អំពើ​ហិ​ង្សា ក៏​ដូច​ជា​ភាព​រលូន​លទ្ធផល​បោះ​ឆ្នោត​ក្តី​ ។

​សម្តេច​ក៏​បាន​វាយប្រហារ​ដល់​អង្គការ​មួយ​ចំនួន​ ដែល​បង្កើត​ជា​បន្ទប់​ស្ថានការណ៍​ ដែល​បាន​រិះគន់​រឿង​បញ្ហា​ទឹកខ្មៅ​ជ្រលក់​ដៃ ​អាច​លុប​បាន​ កាលពី​ឆ្នាំ​២០១៣ ក៏​ដូច​ជា​បញ្ហា​ទឹកខ្មៅ​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ថ្មី​ៗ​នេះ​ គឺ​ទឹកខ្មៅ​មិន​អាច​លុប​បាន​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ។

​សម្តេច​តេ​ជោហ៊ុន សែន​ បាន​សង្កត់ធ្ងន់​ថា ផែនការ​ដណ្តើម​ព្រឹទ្ធសភា​ ដើម្បី​បាន​ក្លាយជា​ប្រធាន​រដ្ឋ​ស្តីទីរបស់​បក្ស​ប្រឆាំង ពេល​អវត្ត​មាន​​ព្រះមហាក្សត្រ​ វា​បាន​ផុត​ទៅ​ហើយ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ឈ្នះ​សម្លេង​បាន​៦០%​ នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​ ។

​សម្តេច​តេ​ជោ​​​បន្ថែម​ទៀត​ថា​៖ «​គេ​អត់​សម្រេច​ផែនការ បាន​​គេ​ថា​វា​ឥត​សេរី​ ។ បន្ទប់​ស្ថានការណ៍​ល្មម​ៗ​​បាន ​ហើយ​អស់លោក​»។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​៖ «​ទឹកខ្មៅ (​លើ​ក្រចកដៃ​) ខ្ញុំ​ទើប​កូ​ស​ចេញ​ម្សិលមិញ​ទេ​» ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​​ទៀត​ថា គឺ​រូប​សម្តេច​ទេ​ ដែល​បាន​ស្នើ​សុំ​ឲ្យ​ជប៉ុន តាម​រយៈ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន​ហ្សូ អា​បេ​កាលពី​ឆ្នាំ ២០១៣ សម្រាប់​ជួយ​ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ទាំងមូល ខណៈ​ពេល​នោះ​បក្ស​ប្រឆាំង​ស្នើ​សុំ​ត្រឹម​ធ្វើ​កំណែទម្រង់​ស្ថាប័ន​គ​.​ជ​.​ប តែ​ប៉ុណ្ណោះ​ ។