ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពីលើ​រថយន្ត ​ចោរឆក់​កាបូប​យក​ទៅ​បាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​ទាំង​កូនប្រុស​ស្រី​ចំនួន​២​នាក់ បាន​បើករថយន្ត​ចេញពីផ្ទះ គោលបំណង​ទៅ​ញ៉ាំ​អាហារ​នៅ​ម្តុំ​ផ្សារ​អ៊ី​អន គ្រាន់តែ​ចុះ​ពី​រថយន្ត ស្រាប់តែ​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព ឆក់​យក​កាបូបស្ពាយ​បាន​សម្រេច ហេតុការណ៍​នេះ​កើតឡើង នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ជិត​នឹង​ផ្សារ​ទំនើប​អ៊ី​អន ផ្លូវ​បេតុង អត់លេខ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ គ្រាន់តែ​ឲ្យ​ដឹង​ថា របស់​ដែល​បាត់បង់​ក្នុង​កាបូបស្ពាយ​មាន ខ្សែ​.​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ ទូរស័ព្ទ​ស៊េរី​ទំនើប​មួយ​គ្រឿង លិខិតឆ្លងដែន​២​សន្លឹក ព្រមទាំង​លុយ​មួយ​ចំនួន និង​ឯកសារ​ផ្សេង​ទៀត ។ តាម​សម្ដី​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​បី​នាក់ កូនប្រុស​ម្នាក់ និង​ស្រី​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង​ចេញពីផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ គោលបំណង​មក​ញ៉ាំ​អាហារ​នៅ​ហាង​មួយ​កន្លែង​ជិត​ផ្សារ​ទំនើប​អ៊ី​អន ដែល​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្រោយ​នឹង​ផ្សារ​ទំនើប​អ៊ី​អន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ មុខ​ហាង កូនស្រី​របស់​គាត់ បាន​ស្ពាយ​កាបូប​ចុះ​ពី​រថយន្ត ក៏​ស្រាប់តែ​មាន ជនសង្ស័យ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Suzuki Nex មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត រួច​ក៏​បាន​ធ្វើ​សកម្មភាព ឆក់​ការ​បូ​ប​ស្ពាយ ពី​កូនស្រី​របស់​គាត់​បាន​សម្រេច រួច​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​នេះ បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បានឃើញ​សកម្មភាព​របស់​ជនសង្ស័យ​ទាំងនោះ តែ​ពួក​គាត់​ទាំងនោះ​មិន​ហ៊ាន​ដេញ​តាម​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​នាំ​ជន​រង​គ្រោះ​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ៕