ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ក្រ​មក​ពី​ខ្ជិល?

6 ឆ្នាំ មុន

កន្លង​មក ​បាន​កត់សម្គាល់​ឃើញ​យ៉ាង​ពិតប្រាកដ​​ថា គណបក្សកាន់អំណាច​ធ្លាក់​សំឡេង​ខ្លាំង​…​បាត់បង់​ការ​ឈ្នះ​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​…​មាន​មូលហេតុ​ច្រើន​យ៉ាង​…​ខ្លះ​តូច ខ្លះ​ធំ​ បូក​ផ្សំគ្នា​ទៅ​…​ខឹង​មិន​ឈប់​ទេ​…​ខឹង​រហូត​ដល់​ស្រែក​ជេរ​រដ្ឋអំណាច​ក្រុង​ក៏​មាន​ច្រើន​ដង​ដែរ​…​។

កន្លង​មក ​បាន​កត់សម្គាល់​ឃើញ​យ៉ាង​ពិតប្រាកដ​​ថា គណបក្សកាន់អំណាច​ធ្លាក់​សំឡេង​ខ្លាំង​…​បាត់បង់​ការ​ឈ្នះ​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​…​មាន​មូលហេតុ​ច្រើន​យ៉ាង​…​ខ្លះ​តូច ខ្លះ​ធំ​ បូក​ផ្សំគ្នា​ទៅ​…​ខឹង​មិន​ឈប់​ទេ​…​ខឹង​រហូត​ដល់​ស្រែក​ជេរ​រដ្ឋអំណាច​ក្រុង​ក៏​មាន​ច្រើន​ដង​ដែរ​…​។

តាម​ការ​ស្ទាបស្ទង់​គ្រប់​ទីកន្លែង​…​រឿង​ទឹក​លិច រឿង​ផ្លូវ​មិនល្អ​…​អាជ្ញាធរ​ក្រុង​កំពុង​ប្រយុទ្ធ​ធ្វើ​ជាប់​…​មិន​ខឹង​ខ្លាំង​ទេ​…​។ រឿង​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​…​ធ្វើ​មែន ប៉ុន្តែ​យឺត​ដូច​ដង្កូវបាក់ខ្នង​ខឹង​ម្តង​ៗ…​។ រឿង​ស្ទះចរាចរណ៍​គ្រប់ពេលវេលា​…​ក្លាយជា​វប្បធម៌​ដ៏​ល្បីល្បាញ​រួច​ទៅ​ហើយ​…​មិនមែន​មិន​ខឹង​ទេ​…​នឹក​ឡើង​ខឹង​ណាស់​…​។ រឿង​ប្រញាប់​យកមុខ​មាត់​ទីក្រុង​ស្អាត​…​ទៅ​ដេញ ទៅ​រុះរើ​ការ​លក់ដូរ​ហៀរ​ចិញ្ចើម​ផ្លូវ​…​យក​លុយ​ប្រចាំខែ​ហើយ​…​អ្នក​ថ្មី​ដេញ​ទៀត​…​ចែក​គ្នា​រស់​…​អាហ្នឹង​ខឹង​មិន​តិច​ទេ​…​។ សូមកុំ​អាល​ប្រញាប់​ដេញ​ពេក ព្រោះ​អាជីវករ​នៅ​ក្រីក្រ​…​។ បើ​មិន​ដាក់​ហៀរ​ម៉េច​ហៅ​ថា​ហាង ?​…​ខាងលើ​នេះ​ជា​រឿង​កំ​បិ​ុ​ក​កំប៉ុក​ទេ​…​ប៉ុន្តែ​បូក​ទៅ​ធំ​គ្រាន់​បើ ។

ចំណែក​អា​រឿង​ធំ​…​ច្រើន​អាណត្តិ​ដោះស្រាយ​មិន​ចេញ គឺ​រឿង​ក្រុមហ៊ុន​ប្រមូល​សំរាម​…​។ក្រុម​អ្នក​ខឹង​គ្រប់​តំបន់​និយាយ​ថា​…​ដាច់​ខែ​ដឹង​តែ​ប្រមូល​លុយ​…​ដើរ​កត់ត្រា​យក​លុយ​ប្រចាំខែ​ស្រេច​តែ​ចិត្ត​…​ក្តៅ​ណាស់ ! តំបន់​ខ្លះ​មួយ​អាទិត្យ​ប្រមូល​សំរាម​ម្តង​…​ខ្លះ​២​ដង​…​ទុក​ឱ្យ​ឆ្កែ​ហែក​ពង្រាយ​…​ប៉ុន្តែ​ដាច់​ខែ​ដឹង​តែ​ពី​លុយ​…​។ គេ​យក​ច្បាប់​កំណត់​ប្រាក់​ថ្លៃ​សំរាម​ប្រចាំខែ មិនដឹង​ពី​ជំនាន់​ណា​មក​ទេ​…​ទារ​ថ្លៃ​ស្រេច​តែ​ក្រុមហ៊ុន​…​បើ​មិន​បង់ គេ​យកឈ្មោះ​មេធាវី​អន្តរជាតិ​(​មិនមែន​អន្តរធាន​ទេ​) ធ្វើ​ពាក្យ​កោះហៅ​ទៅ​សួរ​ចម្លើយ​…​ហេ ! ហេ !

មានរឿង​មួយទៀត​ជា​រឿង​ធំ​មហា​ធំ​…​គឺ​រឿង​ក្រុមហ៊ុន​ឯកជន​ដែរ ដើរ​ប្រមូលប្រាក់​ថ្លៃ​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​…​វាស់​ម៉ែត្រការ៉េ​គិត​ចេញ​ជា​ដុល្លារ​យ៉ាង​រំភើយ​…​។ រឿង​មួយ​នេះ​ក្តៅក្រហាយ​ក្រហល់​ពេញ​រាជធានី​…​។

មតិ​នានា​និយាយ​ថា​…​ឆ្ងល់​ណាស់​ម៉េច​ក៏​រដ្ឋ​មិន​ធ្វើ​ដើម្បី​ចំណូល​រដ្ឋ ?​…​លុយ​នៅ​លើគោក ម៉េច​ក៏​ទុក​ឱ្យ​ឯកជន​ធ្វើ​ព្យុះ​ភ្លៀង​យ៉ាង​នេះ ?

ឱ ! បក្ស​កាន់​អំណាច​អើយ​…​លុប​អា​២​គ្រឿង​ខាងលើ​នេះ​ចេញ​ទៅ​…​ប្រមូលប្រាក់​ចូល​រដ្ឋ​វិញ គិត​ថា​ប្រហែល​គ្មាន​កំហឹង​ទេ ព្រោះ​បាន​ចូល​រដ្ឋ​…​។ «​កុំឱ្យ​គេ​ថា​រដ្ឋ​ក្រ​មក​ពី​ខ្ជិល​» ។

មតិ​ខ្លះ​និយាយ​ថា​…​បើ​រដ្ឋ​ប្រមូល​ដើម្បី​ចូល​រដ្ឋ​…​ទោះ​លើសខ្វះ​ក៏​ដើម្បី​រដ្ឋដែរ​…​ជួយ​រដ្ឋ​ដូច​ថ្លៃ​លក់​ផ្លា​ក​លេខ​យានយន្ត​ជាដើម​…មាន​នរណា​ថា​អី !…​ប៉ុន្តែចូល​ឯកជន​បែប​នេះ​…​សង្ស័យ​…«​ក្អែកចែក​តាវៅ​» ទើប​គ្មាន​ដំណោះស្រាយ…​ក្តៅ​អី​ក្តៅ​ទៅ​…​ព្រោះ​លុយ​ធំ​…​។

អាធំ​២​គ្រឿង​នេះ​…​គេ​ចាប់​ដាក់​…​អត់​មាន​ដេញថ្លៃ​ទេ​…​បានជា​កាប់ឆៅ​ក្តៅក្រហាយ​ពេញ​ក្រុង​យ៉ាងនេះ ៕