រាជធានីភ្នំពេញ ៖ មានគន្លឹះដោះស្រាយជាមួយនឹងការងារផ្ទះលើសទម្ងន់ គឺត្រូវរៀបចំតំបន់សិក្សា ដោយចាប់ពីថ្ងៃដំបូងនៃថ្នាក់រៀន ចូរកំណត់តំបន់មួយនៃផ្ទះរបស់អ្នកជា «តំបន់កិច្ចការផ្ទះ»។ នេះគួរតែជាតំបន់ដែលគ្មានការរំខាន ងាយស្រួលដល់ការសិក្សា និងកិច្ចការនានា ។ លើកទឹកចិត្តកូនរបស់អ្នកឱ្យចៀសវាងការសិក្សានៅលើគ្រែ ពីព្រោះគ្រែគួរតែត្រូវបានបម្រុងទុកសម្រាប់តែការគេងប៉ុណ្ណោះ ។
![Picture]()
មានសម្ភារគ្រប់គ្រាន់សម្រាប់ការងារផ្ទះ ៖ ពិចារណាថា តើឧបករណ៍អ្វីខ្លះដែលកូនរបស់អ្នកត្រូវការដើម្បីធ្វើកិច្ចការផ្ទះ ។ ទុកដាក់របស់ទាំងនោះឱ្យស្រួលរក ដើម្បីកូនរបស់អ្នកអាចរកបានលឿន ស្រួលប្រើ មិនចំណាយពេលវេលា ។
លុបបំបាត់ការរំខាន ៖ ការរំខានអាចនាំឱ្យកូនមិនអាចផ្ចង់អារម្មណ៍ ហើយខកចិត្ត ។ ប្រសិនបើកូនរបស់អ្នកមានទូរស័ព្ទដៃ សូមបិទវាចោល ឬដាក់វានៅកន្លែងផ្សេងរហូតដល់កិច្ចការផ្ទះរួចរាល់ ។ ត្រូវប្រាកដថា ទូរទស្សន៍បិទ ហើយអ្នកផ្សេងទៀតនៅក្នុងផ្ទះកំពុងធ្វើអ្វីមួយដែលស្ងប់ស្ងាត់ ។
![Picture]()
ប្រើរបៀបវារៈ ៖ របៀបវារៈ គឺជាឧបករណ៍សំខាន់សម្រាប់ការរៀបចំកិច្ចការផ្ទះ ។ ត្រូវប្រាកដថាកូនរបស់អ្នកមានរបៀបវារៈដែលមានបន្ទប់ច្រើនដើម្បីកត់ត្រាកិច្ចការសំខាន់ៗ និងពេលវេលាកំណត់ ។ របៀបវារៈមិនត្រឹមតែរំលឹកកូនរបស់អ្នកនូវអ្វីដែលត្រូវបំពេញសម្រាប់កិច្ចការផ្ទះជារៀងរាល់យប់នោះទេ វាក៏ជាកន្លែងដ៏ល្អសម្រាប់សរសេរសំណួរដើម្បីសួរគ្រូផងដែរ ។
ផ្តល់អាទិភាពដល់កិច្ចការផ្ទះ ៖ សូមក្រឡេកមើលរបៀបវារៈរបស់កូនអ្នកជាមួយគ្នា ហើយរៀបចំផែនការសម្រាប់អ្វីដែលចាំបាច់ត្រូវសម្រេចជាមុនសិន ។ វាអាចជាការល្បួងឱ្យធ្វើការងារដ៏ងាយស្រួលមុនអ្វីៗផ្សេងទៀត ប៉ុន្តែលើកទឹកចិត្តកូនរបស់អ្នកឱ្យដោះស្រាយកិច្ចការដ៏លំបាកជាមុនសិន ។ កូនរបស់អ្នកនឹងមានថាមពលផ្លូវចិត្តច្រើនបំផុត ហើយផ្តោតអារម្មណ៍នៅពេលចាប់ផ្តើមម៉ោងធ្វើកិច្ចការផ្ទះ ដូច្នេះវាជារឿងសំខាន់សម្រាប់គាត់ក្នុងការធ្វើការងារដែលពិបាកបំផុតមុនគេ ។
![Picture]()
កំណត់ពេលវេលា ៖ ការប្រកាន់ខ្ជាប់នូវកាលវិភាគដែលបានកំណត់ជួយបង្កើតភាពស៊ីសង្វាក់គ្នា និងធ្វើឱ្យការងារសម្រេចបានទាន់ពេលវេលា ។ បង្កើតផែនការជាមួយកូនរបស់អ្នករយៈពេលដែលគេនឹងធ្វើកិច្ចការផ្ទះរៀងរាល់យប់ ។ អាស្រ័យលើអាយុរបស់កូនអ្នក វាអាចមានរយៈពេលពី ៣០ នាទីទៅ ២ ម៉ោង និងមានការសម្រាកផងដែរ ។
ផ្តល់ការណែនាំ ៖ កុំធ្វើកិច្ចការផ្ទះឱ្យកូនរបស់អ្នក ប៉ុន្តែត្រូវមានវត្តមានពេលគាត់ត្រូវការជំនួយខ្លះ ។ ការដឹងថា អ្នកនៅទីនោះដើម្បីជួយប្រសិនបើចាំបាច់នឹងធានាដល់កូនរបស់អ្នកថា គេមានការគាំទ្រ ដើម្បីសម្រេចនូវអ្វីដែលត្រូវធ្វើ ។
![Picture]()
ផ្តល់ការសរសើរ ៖ ប្រសិនបើកូនរបស់អ្នកធ្វើការខ្លាំង ចូរសរសើរចំពោះការធ្វើការងារដ៏អស្ចារ្យ ។ ត្រូវប្រាកដថា ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កូន មិនមែនគ្រាន់តែជាភាពឆ្លាតវៃនោះទេ ។ កូនរបស់អ្នកនឹងដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់គេ ហើយនឹងមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីបន្តធ្វើការដូចការខិតខំប្រឹងប្រែង ៕
![Picture]()
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនសហគមន៍ ២១ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃរហូតដល់ ១៥% និងឯកសណ្ឋាន ១ កំប្លេ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ។
សាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសា អង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ សិស្សវិទ្យាល័យ ។ សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់ ២. សាខាព្រែកអញ្ចាញ ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕
ចែករំលែកព័តមាននេះ