ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី
អាជ្ញាធរ​រដ្ឋ​ជា​ច្រើន​របស់​អូស្ត្រាលី បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ភ្លើង​ឆេះ​ព្រៃ ដែល​កើតឡើង​នៅ​រដូវក្តៅ ក្នុង​សីតុណ្ហភាព​៤០​អង្សា​សេ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

២-​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អីុ​ម អណ្តែត​នៅ​កណ្តាលទន្លេ

១-​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី
អាជ្ញាធរ​រដ្ឋ​ជា​ច្រើន​របស់​អូស្ត្រាលី បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ភ្លើង​ឆេះ​ព្រៃ ដែល​កើតឡើង​នៅ​រដូវក្តៅ ក្នុង​សីតុណ្ហភាព​៤០​អង្សា​សេ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

២-​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អីុ​ម អណ្តែត​នៅ​កណ្តាលទន្លេ
កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នកស្រុក​ក្បែរ​ទន្លេ​«​ជី​យ៉ាង​» ខេត្ត​គ័ង​តុង​ប្រទះ​ឃើញ​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អី​ុ​ម​ពណ៌​ស អណ្តែត​កណ្តាលទន្លេ ។

៣-​កុមារ​ភ្នែក​លៀន
ក្មេង​ប្រុស​Ahmed khan អាយុ​១៤​ឆ្នាំ មាន​សមត្ថភាព​ពិសេស​អាច​ធ្វើ​ឱ្យ​ភ្នែក​លៀន​បាន​ប្រវែង​១០​មី​ល្លី​ម៉ែត្រ​ទាំង​សងខាង ហើយ​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក ។

៤-​ថើប​ពស់វែក​ដោយ​មិន​ខ្លាច
ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ម្នាក់ ប្រឈម​មុខជា​មួយ​ពស់វែក ដោយ​ឈ្ងោក​ថើប​ពេល​វា​បើក​វែក ។

៥-​ត្រី​ធំ​ស៊ី​ត្រី​តូច​កក​ងាប់​លើ​ទឹកកក
ត្រី​ធំ​ស៊ី​ត្រី​តូច បាន​ងាប់​នៅ​លើ​ទឹកកក ។ អ្នកជំនាញ​បញ្ជាក់​ថា ត្រី​ធំ​អាច​ស្អាត​នៅ​ពេល​ស៊ី​ត្រី​តូច​ទើប​បណ្តាល​ឱ្យ​ងាប់ ។

៦-​តាក់ស៊ី​ហោះ​ការពារ​ស្ទះចរាចរណ៍
បច្ចុប្បន្ន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​លើ​ពិភពលោក ប្រកួតប្រជែង​បច្ចេកវិទ្យា ច្នៃ​យន្តហោះ​ប្រភេទ​ថ្មី​ជា​តាក់ស៊ី​ហោះ​លើ​ផ្លូវ​ដែល​ស្ទះចរាចរណ៍ ។

៧-​បង្អែម​មាន​លក្ខណៈ​ដូច​សត្វល្អិត​ស្វាគមន៍​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់
គូស្នេហ៍​ដែល​ធុញ​ស្ករ​សូកូឡា អាច​ពេញចិត្ត​នឹង​បង្អែម​ប្រភេទ​ថ្មី​ច្នៃ​ជា​រូប​សត្វល្អិត ក្នុង​មុខម្ហូប​ពិសេស​នៅ​រង្គសាល​មួយ​ក្នុង​ក្រុង​តូ​ក្យូ ដើម្បី​ស្វាគមន៍​ទិវា​នៃ​សេចក្តី​ស្រឡាញ់ ។

៨-​នារី​ទេសចរ​ត្រូវ​ដំរី​យក​ភ្លុក​វ័ធ​ឡើង​លើ
នារី​ទេសចរ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ត្រូវ​ដំរី​នៅ​ប្រទេស​ថៃ ប្រើ​ភ្លុក​វ័ធ​ឡើង​លើ ប៉ុន្តែ​មិន​របួសធ្ងន់​ទេ ។

៩-​ប៉ា​គី​ស្ថាន​ហាម​ប្រារព្ធ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់
តុលាការ​ក្នុង​ក្រុង​អី​ុ​ស្លា​ម៉ា​បាត ប្រទេស​ប៉ា​គី​ស្ថាន ហាម​ប្រារព្ធ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅ​ទូ​ទាំង​ប្រទេស ព្រោះ​ពលរដ្ឋ​ភាគច្រើន​ជា​ជន​មូ​ស្ល៊ីម ។

១០-​តៃវ៉ាន់​រងា​ពេក​ស្លាប់​៨១​នាក់ ក្នុង​រយៈពេល​២​ថ្ងៃ
អាកាសធាតុ​ត្រជាក់​បាន​វាយលុក​តៃវ៉ាន់​ក្នុងឆ្នាំនេះ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៨១​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ ភាគច្រើន​ជា​មនុស្ស​ចាស់ជរា និង​អ្នក​កើត​ជំងឺ​រ៉ាំរ៉ៃ​នៅ​តាម​មន្ទីរពេទ្យ ៕