ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ធ្វើ​ពិធី​​ស្លា.ប់​ក្មេង​3​នាក់

6 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ តុលាការ​មី​យ៉ា​ន់​ម៉ា បាន​ចេញ​សាលក្រម​ដាក់ទោស​ប្រហារជីវិត​លោក​ Tun Naing​ អាយុ​៣០​ឆ្នាំ​ពី​បទ​ធ្វើឃាត​ក្មេង​៣​នាក់ រួម​មាន​​ក្មេង​ស្រី​អាយុ​៨​ខែ និង​

មី​យ៉ា​ន់​ម៉ា ៖ សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ តុលាការ​មី​យ៉ា​ន់​ម៉ា បាន​ចេញ​សាលក្រម​ដាក់ទោស​ប្រហារជីវិត​លោក​ Tun Naing​ អាយុ​៣០​ឆ្នាំ​ពី​បទ​ធ្វើឃាត​ក្មេង​៣​នាក់ រួម​មាន​​ក្មេង​ស្រី​អាយុ​៨​ខែ និង​២​ឆ្នាំ ចំនួន​២​នាក់ និង​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ ។

ក្មេង​ទាំងនោះ​របួសធ្ងន់​រហូត​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​លោក​Tun​ជា​គ្រូខ្មោច បាន​ប្រារព្ធ​ពិធី​បណ្តេញ​ខ្មោច​ចេញពី​ខ្លួន​ពួក​គេ​កាលពី​ខែតុលា ២០១៦ ។ ការ​បណ្តេញ​ខ្មោច គឺ​គ្រូធ្មប់​ទាត់ និង​ធាក់​ក្មេង​ទាំង​៣​នាក់ ។

ជំនឿ​នៃ​ការ​បណ្តេញ​ខ្មោច​ព្រាយ​បិសាច​ គឺជា​រឿង​ធម្មតា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ជា​ពិសេស​នៅ​ទី​ជនបទ​ឆ្ងាយ​ដាច់​ស្រយាល ។

លោក​Tun Naing​បាន​សារភាព​ក្នុង​ពេល​បើក​សវន​ការ​លើ​រឿង​ក្តី​កាលពី​ខែវិច្ឆិកា ២០១៦​ថា ខណៈ​ពេល​កំពុង​ធ្វើ​ពិធី​បណ្តេញ​ខ្មោច គេ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​មិន​បាន​រហូត​ឈាន​ដល់​សម្លាប់​ក្មេង​ទាំង​៣​នាក់​នោះ ។

តុលាការ​បាន​ដាក់ទោស​ឱ្យ​Tun Naing​ជាប់គុក​បន្ថែម​៧​ឆ្នាំ​ទៀត​ពី​បទ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ ក្នុង​ពិធី​បណ្តេញ​ខ្មោច​នៅ​ភូមិ​មួយ​ផ្សេង ។

ការ​ដាក់ទោស​ប្រហារជីវិត​មាន​តិចតួច​បំផុត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា តាំងពី​ឆ្នាំ​១៩៨៨​មក ៕