ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបាន២នាក់ ពីបទចែកចាយគ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​២​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំង​ដកហូត​វត្ថុ​តាង​ម្សៅ​ស​ថ្កា មួយ​ចំនួន​ធំ ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​អនុសេនីយ៍ឯក មិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មុខសញ្ញា​ដែល​សមត្ថកិច្ច​របស់​លោក​ឃាត់​បាន មាន​ម្នាក់​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ផង​ដែរ ។ លោក​អធិការ​បន្ត​ថា មុខសញ្ញា​ទាំង​២​ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​កម្លាំង​ផ្នែក​គ្រឿងញៀន និង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ចំណុច​ខាងកើត​ភូមិ​ថ្មសំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ដែល​ឃាត់​បាន​រួម​មាន ១.​ឈ្មោះ ខេ​ង  ភា​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​មាន​ដីការ​ចាប់ខ្លួន​) ២.​ឈ្មោះ ហួ​ន គឹ​ម​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កែវ​ឧត្ដម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង នឹង​ធើ្វ​ការ​ដកហូត​ម្សៅ​ក្រាម ពណ៌​ស ចំនួន​១៦​កញ្ចប់​ធំ​តូច និង​ម៉ូតូ​១​គ្រឿង​ម៉ាក Honda Dream ព​ណ៍​ខ្មៅ គ្មាន​ស្លាក​លេខ រួម​និង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។

បន្ទាប់​ពី​ឃាត់ខ្លួន ព្រមទាំង​ដកហូត​វត្ថុ​តាង​រួច​មក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រៀបចំ​ឯកសារ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។