ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចត​ម៉ូតូ​មុខ​ផ្ទះ​មិន​បាន​ដក​កូនសោ ចោរ​ឃើញ​ខ្ចី​ជិះ​តែ​មិន​បាន​សម្រេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​មួយ​គ្រឿង​ដែល​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​ដោយ​មិន​

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​មួយ​គ្រឿង​ដែល​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​ដោយ​មិន​បាន​ដក​កូនសោ​ចេញ ហើយ​ក៏​ឡើង​ជិះ និង​ស​ញ្ឆេះ​ជិះ​រត់​តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់ ដេញចាប់​បាន និង​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន​ទើប​ប្រគល់​ឱ្យ​កម្លាំង​មាន​សម្ថ​កិច្ច​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៩០Eo ផ្លូវ​លេខ​៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ម៉ុង វិចិត្រ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។ បុរស​រង​គ្រោះ​ឈ្មោះ ខន ច​ន្ទ័​ពន្លឺ អាយុ​៣២​ឆ្នាំ មុខរបរ​លក់​បបរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។ មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​យក​ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FK-៧៣២១ មួយ​គ្រឿង​ចត​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ដោយ​មិន​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ឡើយ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​រៀបចំ​ឆ្នាំ​ចាន ក៏​ស្រាប់តែ​ឮ​សំឡេង​បញ្ឆេះ​ម៉ូតូ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​នោះ​បុរស​ជា​ជន​រង​គ្រោះ​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ក៏​ស្រាប់តែ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​របស់​ខ្លួន ហើយ​ក៏​ស្រែក ចោរ​ៗ ធ្វើ​ឲ្យ​ឆោឡោ​ឡើង និង​នាំ​គ្នា​ដេញ​តាម​រហូត​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​។ ក្រោយ​ពេល​កើតហេតុ ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បុរស​រង​គ្រោះជា​ម្ចាស់​វិញ ចំណែកឯ​បុរស​ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕