ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​វារីអគ្គិសនី​​​ជាង​​៣០នាក់​ចូល​​​វាយកម្ទេច​​ហាង​ខារ៉ាអូខេ

15 ឆ្នាំ មុន

​ខេត្តពោធិ៍សាត់ ៖ ​ពួកកម្មករ​ចិនផ្នែក​​ត​បណ្តាញ​វារីអគ្គិសនី​​​ប្រមាណ​ជាង​​៣០​នាក់ ​កាល​ពី​វេលាម៉ោង​​១២​និង​​៣០នាទី​​​រំលងអធ្រាត្រ​​​​​ឈាន​ចូល​ថ្ងៃ​ទី​​​១៣ មីនា ​ឆ្នាំ​​២០១១ ​បានចូល​អុក​ឡុក​ក្នុងហាង​ខារ៉ាអូខេ មួយយីហោ «សេរី​រ័ត្ន» ​​ស្ថិត​ក្នុង​ភូមិ​​​ពាល​​ញែក​១ សង្កាត់​​​ផ្ទះព្រៃ ​ក្រុងពោធិ៍សាត់ ​ដោយបាន​​ប្រើអំពើ​ហិង្សា​​វាយ​​នារី​ខារ៉ាអូខេ​ និង​វាយ​បំផ្លិចបំផ្លាញសម្ភារ​​​ខូច​ខាត​​អស់​ជា​ច្រើន ​​រួចហើយ​​នាំគ្នា​គេច​ខ្លួន​ទៅ​បាត់​​អស់​ ។​

នារីខារ៉ាអូខេ​​​ម្នាក់និយាយ​ថា នៅយប់នោះ មុន​ដំបូង​ពួក​កម្មករ​​​ចិនមានគ្នាតែ​​​៥​នាក់ទេ ​ជិះ​​រថយន្ត​​​វីហ្គោ ​មួយគ្រឿង ។ ​ពេលចូល​មក​ដល់​​បាន​​បបួល​​នាងទៅដេក​​​នៅ​ខាងក្រៅ ​តែនាង​មិន​ព្រម ។ ​ដោយសារ​បបួល​​ម្តង​ហើយ​ម្តង​ទៀត​នាង​​នៅតែ​​មិនព្រម ពេលនោះ​ស្រាប់តែ​​​កម្មករ​ចិន​ដែល​​​បបួលនាង​ បានទះ​នាង​មួយ​កំផ្លៀង​រួច​ធាក់​មួយជើង ​​ព្រមទាំង​​ទាញ​កៅអី​​ជ័រ​វាយ​​ក្បាល​ថែមទៀត ។ ​មិនអស់ចិត្ត​ គេ​​បានទូរស័ព្ទ​​ហៅ​គ្នា​​​គេមក​បន្ថែម​​​៣រថយន្ត​ទៀត ដែលមានគ្នា​​​សរុប​ប្រមាណ​​ពី​​៣៥​​ទៅ​​៤០នាក់​​​ចូលមក​​​វាយ​បំផ្លិច​បំផ្លាញ​​​សម្ភារ​ក្នុង​ហាង​ បណ្តាល​ឱ្យ​​បែកបាក់ខូច​ខាត​​​អស់មួយ​​ចំនួនធំ​​ រួច​ហើយ​ក៏​​​​នាំគ្នា​​ចេញ​​​ទៅ​បាត់​​អស់រលីង ​ដោយគ្មាន​ការ​រារាំង​​ណា​មួយ​ឡើយ ។​

បើតាម​ម្ចាស់​​ហាង​ឈ្មោះ​​លី សាត និង​ប្រពន្ធ​ឈ្មោះ​គឹម ​ហេង និយាយ​ថា ពេល​​ចូលមក​ដំបូង​​​​ពួក​​កម្មករ​ចិន​ទាំងនោះ​ ទំនង​សុទ្ធ​តែ​ស្រវឹង​​​ស្រា​​រួចបាត់​ទៅ​ហើយ ​​ព្រមទាំង​​បញ្ចេញ​​​អាកប្បកិរិ​យា​​មិន​​សមរម្យ​​​ទាល់តែ​សោះ ដោយ​​និយាយ​​ចិន​​ស្រែក​ឡូឡា​​​ចរិត​បែប​កាច​សា​ហាវ លើ​កតុ​ក្រឡាប់​​​​ ទាត់​ថូផ្កា ​វាយបំបែក​​កញ្ចក់​ទ្វារ​-បង្អួច​​ ទូរទស្សន៍ ​យក​កៅអី​​បោក​បំបាក់ចោល ​​ធ្វើ​​​​ពួក​គាត់​​ភ័យនាំគ្នា​​ឡើង​ទៅ​​សម្ងំ​​នៅ​ខាងលើ ។ លុះ​ពួក​កម្មករ​ចិនទាំង​នោះ​ចេញ​រថយន្ត​​ទៅ​អស់​ ទើប​ចុះ​​មក​វិញ​ឃើញ​សម្ភារ​រប៉ាត់​រប៉ាយ​​ពេញ​ផ្ទះ​​តែម្តង ។ ​​សម្ភារ​​​ដែល​ខូចខាត​​​មានក្បាល​​​ទូរទស្សន៍​២គ្រឿង ​ក្បាល​​វីស៊ីឌី ចំនួន​​១គ្រឿង ​​​ក្បាល​​អំភ្លឺ​​​១គ្រឿង ​ទូរស័ព្ទ​ដៃ​​​២គ្រឿង ​កៅអីជ័រ​​៩ កញ្ចក់ទ្វារ​​​៨ផ្ទាំង ​កញ្ចក់ទូក​​៣ យក​លុយ​​​៣.០០០​ដុល្លារ ​និង​លុយ​ខ្មែរ​​៦០.០០០​រៀល ​ព្រមទាំង​​ថូផ្កា និង​​សម្ភារ​​មួយ​ចំនួនទៀត ។ លុះព្រឹកឡើង​ថ្ងៃទី​​​១៣ មីនា ​ទើបមានសមត្ថ​កិច្ច​​​នគរបាលក្រុង​​ពោធិ៍​សាត់ ចុះ​ទៅពិនិត្យ​​​ និង​សាក​សួរ​​នៅ​កន្លែង​កើតហេតុ ៕​​