ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! បុរស​មាន​ប្រពន្ធ​១២​នាក់ កូន​និង​ចៅ​៦៧០​នាក់ សម្រេចចិត្ត​ឈប់​បង្កើត​សមាជិកគ្រួសារ​​ថ្មី

1 ឆ្នាំ មុន

អ៊ូ​ហ្គ​ង់​ដា ៖ នៅ​ទីបំផុត កសិករ​ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​ម្នាក់ ដែល​មាន​ប្រពន្ធ​សរុប​១២​នាក់ កូន​១០២​នាក់

អ៊ូ​ហ្គ​ង់​ដា ៖ នៅ​ទីបំផុត កសិករ​ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​ម្នាក់ ដែល​មាន​ប្រពន្ធ​សរុប​១២​នាក់ កូន​១០២​នាក់ និង​ចៅ​៥៦៨​នាក់ បាន​សម្រេចចិត្ត​ឈប់​បន្ថែម​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ទៀត​ហើយ ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ កន្លង​ទៅ​។

លោក Musa Hasahya អាយុ​៦៧​ឆ្នាំ បាន​សុំ​ប្រពន្ធ​របស់​គាត់ ដើម្បី​ប្រើ​វិធី​ពន្យារកំណើត ដើម្បី​អាច​មាន​លទ្ធភាព​ទិញ​ហូប​អាហារ សម្រាប់​ចិញ្ចឹម​បីបាច់​សមាជិកគ្រួសារ​ទាំងអស់​។ លោក​បាន​និយាយ​ថា «​ប្រាក់​ចំណូល​របស់ខ្ញុំ​កាន់តែ​ទាប នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយសារ​តម្លៃ​នៃ​ការ​ចាយវាយ​រស់នៅ​ប្រចាំ​បាន​ឡើងថ្លៃ ហើយ​គ្រួសារ​របស់ខ្ញុំ​កាន់តែ​មាន​សមាជិក​ច្រើន​ទៅ​ៗ»​។

នៅ​ពេល​មានការ​រិះគន់​អំពី​រឿង​មាន​ប្រពន្ធ និង​កូន​ច្រើន​បែប​នេះ លោក Hasahya បាន​និយាយ​ថា «​ខ្ញុំ​បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់ បន្ទាប់​មក​ម្នាក់​ហើយ​ម្នាក់​ទៀត​។ តើ​បុរស​អាច​ស្កប់​ចិត្តនឹង​នារី​ម្នាក់​ដោយ​របៀប​ណា?​»​។

លោក Hasahya និង​គ្រួសារ​របស់​គាត់ រស់នៅ​ក្នុង​តំបន់ Lusaka នៃ​អ៊ូ​ហ្គ​ង់​ដា ដោយនៅ​ទីនោះ ពហុពន្ធ​ភាព​គឺ​ស្របច្បាប់​។ គាត់​បាន​និយាយ​ថា ប្រពន្ធ​គាត់​ទាំងអស់​រស់នៅ​ក្នុងផ្ទះ​តែ​មួយ ដូច្នេះ​គាត់​អាច​តាមដាន​ពួក​គាត់ ដោយ​បញ្ឈប់​ពួក​គាត់​ពី​ការ​លួចលាក់​ជាមួយ​បុរស​ផ្សេង​ទៀត ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

ប្រពន្ធចុង​ក្រោយ​របស់​លោក Hasahya មានឈ្មោះ​ថា Zulaika ដែល​ជា​ម្ដាយ​របស់​កូន​ចំនួន​១១​នាក់​របស់​គាត់ បាន​និយាយ​ថា «​ខ្ញុំ​មិន​មានកូន​ទៀត​ទេ​។ ខ្ញុំ​បានឃើញ​ស្ថានភាព​ប្រាក់​ចំណូល​មិនល្អ ហើយ​ឥឡូវនេះ ខ្ញុំ​កំពុង​បាន​លេបថ្នាំ​ពន្យារកំណើត ប៉ុន្តែ​ថ្នាំ​ពន្យារកំណើត​គឺ​មាន​ភាព​ចម្រូងចម្រាស​នៅ​ទី​នេះ ហើយ​ជា​រឿយ​ៗ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ភាព​មិន​ច្បាស់លាស់​យ៉ាងច្រើន​ផង​ដែរ​»​។

ប្រហែល​មួយ​ភាគ​បី​នៃ​កូន​របស់​លោក Hasayha ដែល​មាន​អាយុ​ចន្លោះ​ពី ៦​ទៅ​៥១​ឆ្នាំ រស់នៅ​ជាមួយ​គាត់​ក្នុង​កសិដ្ឋាន​លក្ខណៈ​គ្រួសារ​។ កូនពៅ​របស់​លោក​គាត់​មាន​អាយុ​៦​ឆ្នាំ ខណៈ​ដែល​កូន​ចាស់​ជាងគេ​របស់​គាត់​មាន​អាយុ​៥១​ឆ្នាំ ដែល​ចាស់​ជាង​ប្រពន្ធចុង​ក្រោយ​របស់​គាត់​ប្រហែល​២០​ឆ្នាំ​។

បច្ចុប្បន្ន​លោក Hasayha មិន​អាច​បន្ត​ធ្វើ​កិច្ចការ​បាន​ទៀត​នោះ​ទេ ដោយសារ​តែ​មាន​វ័យ​កាន់តែ​ចាស់ ហើយ​សុខភាព​ក៏​មិនល្អ​ផង​ដែរ ដែល​បញ្ហា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ប្រពន្ធ​២​នាក់​របស់​គាត់ បាន​សម្រេចចិត្ត​ចាកចេញ​គ្រួសារ ដោយសារ​តែ​សម្ពាធ​នៃ​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ