ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​ម្នាក់​ធ្លាក់​ពីលើ​ទូកបា.ត់​ខ្លួន​អស់២​ថ្ងៃ​តែ​នៅ​​រស់​ ​ដោយសារ​ធ្វើ​រឿង​មួយ​

1 ឆ្នាំ មុន

ប្រេស៊ីល ៖ អ្នកនេសាទ​ម្នាក់​ដែល​បាត់​ខ្លួន​អស់​រយៈពេល២​ថ្ងៃ​ បន្ទាប់​ពី​ធ្លាក់​ពីលើ​ទូក​របស់​គាត់​នៅ​

ប្រេស៊ីល ៖ អ្នកនេសាទ​ម្នាក់​ដែល​បាត់​ខ្លួន​អស់​រយៈពេល២​ថ្ងៃ​ បន្ទាប់​ពី​ធ្លាក់​ពីលើ​ទូក​របស់​គាត់​នៅ​សមុទ្រ​ប្រេ​ស៊ី​ល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​រស់រាន​មានជីវិត ដោយសារ​គាត់​តោង​ជាប់​នៅ​លើ​បង្គោល​ផ្លា​ក​សញ្ញា​។

លោក David Soares វ័យ ៤៣​ឆ្នាំ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នកនេសាទ​ម្នាក់ ២​ថ្ងៃក្រោយ​ពេល​ទូក​របស់​គាត់​ត្រូវ​បាន​គេ​ឃើញ​រសាត់​អណ្តែត​នៅ​ក្នុង​មហា​អា​ត្ល​ង់​ទិ​ក​។

បុរស​មានជីវិត​ថ្លៃ​រូប​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា លោក​បាន​ធ្លាក់​ពី​ទូក​នេសាទ​របស់​គាត់ និង​បាន​ហែល​ទឹក​អស់​រយៈពេល ៤​ម៉ោង​មុន​ពេល​គាត់​បាន​ជួប​ប​ង្គោ​ល​មួយ និង​បាន​តោង​លើ​វា​។

មុន​ពេល​ធ្លាក់​ពីលើ​ទូក គាត់​បាន​បើកទូក​ចេញដំណើរ​ម្នាក់ឯង​ពី​ឆ្នេរ Atafona ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ Rio de Janeiro កាលពី​ថ្ងៃ​ទី ២៥ ខែធ្នូ ដើម្បី​នេសាទ​។

លោក​ប្រាប់​កាសែត G1 ដូច្នេះ​ថា «​សម្រាប់​ខ្ញុំ ១០​នាទី​ដំបូង​ជា​ពេលវេលា​ដ៏​លំបាក​បំផុត ពីព្រោះ​ខ្ញុំ​ចង់​ហែល​ត្រឡប់​ទៅ​រក​ទូក​វិញ​» ប៉ុន្តែ​ចរន្តទឹក​ខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​ទៅ​ដល់​ទូក​វិញ​។

នៅ​ពេល​ដឹង​ថា គាត់​មិន​អាច​ហែល​ត្រឡប់​ទៅ​ទូក​វិញ​បាន គាត់​បាន​ដោះ​អាវ និង​ខោ​របស់​គាត់ ដោយសារ​វា​បន្ថែម​ទម្ងន់​ដល់​លោក និង​ធ្វើ​ឱ្យ​ខ្លួន​រសាត់​តាម​ចរន្តទឹក​។

លោក​និយាយ​ថា «ទឹក​មាន​រលក​ខ្លាំង និង​មាន​ខ្យល់​ខ្លាំង … ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​ឱ្យ​ខ្លួន​របស់ខ្ញុំ​អណ្តែត​តាម​ចរន្ត ដើម្បី​ឱ្យ​ខ្ញុំ​ប្រើ​ថាមពល​តិច​»។

ក្រោយ​ពេល​ធ្វើ​បែប​នេះ​អស់​រយៈពេល ៤​ម៉ោង គាត់​បាន​ទៅ​ដល់​បង្គោល​ផ្លា​ក​សញ្ញា​មួយ​ក្បែរ​កំពង់​ផែ Acu និង​បាន​ឡើង​តោង​លើ​បង្គោល​នោះ​។

គាត់​រម្លឹក​ថា «​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ស្លា​.​ប់​មុន​ពេល​មាន​គេ​មក​ជួយ​»​។

គាត់​បាន​ចំណាយពេល ២​ថ្ងៃ​នៅ​តោង​លើ​បង្គោល​នោះ មុន​ពេល​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នកនេសាទ​ម្នាក់​ដែល​បាន​ចេញ​ទូក​ដើម្បី​រក​គាត់ ក្រោយ​ពេល​គ្រួសារ​របស់​លោក​ប្រកាស​អាសន្ន​ពី​ការ​បាត់​សមាជិក​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ