ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឯណា​មិន​ស្រលាញ់​កូនតែបើ​ណែនាំ​មិន​ស្តាប់​មាន​តែ​តាម​យថាកម្ម​ទៅ​ចុះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ យុវជន​ម្នាក់​ហេតុតែ​តូចចិត្ត​សុំ​លុយ​ម្តាយ​មិន​បាន​នោះ​ក៏​សំរេចចិត្ត​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ស៊េរី​ឆ្នាំ​២០១១​ទៅ​លោតទឹក​ទន្លេមេគង្គ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា

ខេត្តកំពង់ចាម ៖ យុវជន​ម្នាក់​ហេតុតែ​តូចចិត្ត​សុំ​លុយ​ម្តាយ​មិន​បាន​នោះ​ក៏​សំរេចចិត្ត​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ស៊េរី​ឆ្នាំ​២០១១​ទៅ​លោតទឹក​ទន្លេមេគង្គ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ត្រង់​ផ្នែក​កណ្តាល​ស្ពាន ។ ដែល​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧  ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​ខ្មែរឥស្លាម​បាន​ចេញ​ទូក​ទៅ​ជួយ​ស្រង់​អាយុជីវិត​ទាន់​ពេលវេលា​រួច​ផុត​ពី​សេចក្តីស្លាប់ ។ ជន​រង​គ្រោះ​ឈ្មោះ ហុង ដា​រ៉ូ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​រូបគេ​បាន​និយាយ​ទៅ​កាន់​ម្តាយ​សុំ​លុយ​ចំនួន​២០០​ដុល្លារ​ដើម្បី​ទិញរបស់របរ​សម្រាប់​យក​មក​លក់​នៅផ្ទះ ប៉ុន្តែ​ត្រូវ​បាន​ម្តាយ​មិន​ឲ្យ បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញ​មក​កាន់​ស្ពាន​គី​ហ្ស៊ុ​ណា ឡើង​លើ​បង្កាន់ដៃស្ពាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​ដើម្បី​ធ្វើ​អត្តឃាត ។ តែ​នៅ​ពេល​ក្រោយ​លោត​បាន​ផុស​ចេញពី​ទឹក​មក​វិញ​អណ្តែត​ទៅ​តាម​ខ្សែទឹក​ហូរ​ក៏​ត្រូវ​បាន​គេ​មក​ជួយ​សង្គ្រោះ​ដឹក​មក​កាន់​ត្រើយ​កំពង់ចាម និង​ត្រូវ​បាន​នគរបាល​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ដើម្បី​សួរនាំ​រឿងហេតុ​ដែល​ធ្វើ​ឲ្យ​រូបគេ​លោតទឹក ។

អ្នកស្រី ង៉ូ​វ សុ​ថា​រី អាយុ​៥០​ឆ្នាំ ត្រូវជា​ម្តាយ​អ្នក​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​កូនប្រុស​របស់​គាត់​ពិតជា​បាន​សុំ​លុយ​ចំនួន​២០០​ដុល្លារ​ពី​រូប​គាត់​មែន​ដោយ​បាន​សុំ​យក​ទៅ​សម្រាប់​ឲ្យថ្លៃ​ជួល​បន្ទប់​នៅ​ខាងក្រៅ​ផ្ទះ​ទៅ​វិញ ។ ទើប​គាត់​មិន​ព្រម​ឲ្យ​នោះ​ទេ ព្រោះ​ថាបើ​ជួល​គេ​នៅ​យ៉ាងច្រើនបាន​២​ទៅ​៣​ខែ​នឹង​អស់​លុយ​ហើយ​គឺ​គាត់​មិន​ឲ្យ​ទៅ​កូន​ឈ្មោះ ដា​រ៉ូ នេះ​ទេ ។ អ្នក​​ស្រី សុ​ថា​រី ម្តាយ​រង​គ្រោះ​ប្រាប់​បន្ត​ថា ទោះបីជា​មិន​មាន​លុយ​ក៏​សុខចិត្ត​ទៅ​ខ្ចី​លុយ​គេ​យក​មក​ឲ្យ​កូន​ដែរ​ឲ្យ​តែ​ប្រើ​មាន​ប្រ​យោ​ជ​ន៏​ដល់​គ្រួសារ បន្ទាប់​មក​កូនប្រុស​បាន​និយាយ​ទូរស័ព្ទ​ជា​មួយនឹង​សង្សារ​របស់​ខ្លួន​យំ​បង្ហូរទឹកភ្នែក​រួច​មក​ទទូច​សុំ​២០០​ដុល្លារ​ទិញ​ទូរស័ព្ទ​ដៃ​១​គ្រឿង​យក​ទៅ​ប្រើប្រាស់​គាត់​មិន​ឲ្យ​ទៀត ហើយ​ក៏​សុំ​ពី​គាត់​២០​ដុល្លារ​នូវ​តែ​មិន​ឲ្យ ។ ហើយ​កូនប្រុស​នេះ​បាន​យក​មក​ម៉ូតូ​ជិះ​ចេញ​មក​ក្រៅ​ប្រាប់​ថា ជិះ​ចេញ​ទៅ​ធ្វើការ​នៅ​កន្លែង​ដែល​បាន​ដាក់​ពាក្យ​ជាប់​ផ្នែក​សន្តិសុខ​នៅ​កន្លែង​មួយ​ក្នុង​ក្រុង​កំពង់ចាម នូវ​ពេល​ដែល​ជិះ​ចេញ​មិន​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​មាន​នគរបាល​២​នាក់​ជិះ​ម៉ូតូ​មក​ប្រាប់​ដល់​ផ្ទះ​ថា កូនប្រុស​គាត់​បាន​លោតទឹក​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ធ្វើ​គាត់​រន្ធត់​ចិត្ត​ក៏​ប្រញាប់​ចេញ​មក​មើល​កូនប្រុស​ជា​បន្ទាន់ ។ 

គាត់​បាន​លើក​ឡើង​ថា កូន​បង​ទើបតែ​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរ​ហើយ​ថ្មី​ៗ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​មក​ដល់​ពេល​នេះ​កូនប្រុស​នេះ​ចូល​មក​កន្លែង​ប៉ូលិស​ទៀត​កូនប្រុស​ឈ្មោះ ដា​រ៉ូ មាន​បញ្ហារ​រលាក​ច្រមុះ​ដោយសារ​តែ​កូន​មិន​ស្តាប់​ក៏​បាន​ឲ្យ​សមត្ថកិច្ច​យក​ទឹកនោម​តេស្ត​រក​មើល​សារធាតុ​ញៀន​តែ​មិនឃើញ​នោះ​ទេ បើ​កូន​នេះ​មិន​ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ​ទេ​មាន​តែ​បណ្តោយ​តាម​យថាកម្ម​ទៅ​ចុះ ៕