ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​រេរា​ៗ​ជាប់​ខ្នោះ..!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀ.ន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ធ្វើការ​ចាប់​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ហើយ​ឃើញ​រូបគេ​កំពុង​តែ​ឈរ និង​មានការ​សង្ស័យ​ក៏​ហៅ​ធ្វើការ​សួរនាំ និង​ធ្វើការ​ឆែកឆេរឃើញ​ថ្នាំ​ញៀន​នៅ​ក្នុង​កញ្ចប់​បារី​ចំនួន​៤​កញ្ចប់​នោះ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​គ្មាន​លេខ ច្រក​ឌឿងហែម ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ទី វ័​ន្ត អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​ស្លែង សង្កាត់​​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។ មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ធ្វើការ​ដើរ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ខាងលើ​កំពុង​តែ​ឈរ​រេរា​ៗ​ដោយ​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ និង​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​លាក់​ទុក​នៅ​ក្នុង​កញ្ចប់​បារី​ក្នុង​ហោប៉ៅ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ខាងលើ​រួម​ទាំង​ថ្នាំ​ញៀន​ទាំង​៣​កញ្ចប់​ជា​វត្ថុ​តាង​ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​ប៉ុស្តិ៍​នគរ​បាល​​ផ្សារ​ដើម​ថ្កូវ​ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕