ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈូឆរ​សមត្ថកិច្ច​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នូរ​អាវុធ​ជា​ច្រើន​គ្រាប់​បាន​បន្លឺ​ឡើង​ដែល​ប្រភព​បាន​អះអាង​ថា ជា​ការ​បា.ញ់​ដេញ​តាម​ចាប់​មុខសញ្ញា​គ្រឿងញៀ.ន​ពី​សំណាក់​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល

រាជធានី​ភ្នំពេញ ៖ ស្នូរ​អាវុធ​ជា​ច្រើន​គ្រាប់​បាន​បន្លឺ​ឡើង​ដែល​ប្រភព​បាន​អះអាង​ថា ជា​ការ​បាញ់​ដេញ​តាម​ចាប់​មុខសញ្ញា​គ្រឿងញៀន​ពី​សំណាក់​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​សំណង់អាណាធិបតេយ្យ ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​វេលា​ខាងលើ​ពួក​គាត់​បានឮ​ស្នូរ​អាវុធ​ចំនួន​៣​គ្រាប់​បាន​បន្លឺ​ឡើង ។ ក្រោយ​ឮ​ដូច្នោះ​ពួក​គាត់​បាន​នាំ​គ្នា​ចេញ​មក​មើល​ក៏​ឃើញ​មាន​សមត្ថកិច្ច​ឈូរ​ឆរ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​នោះ​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ផង​ដែរ រួម​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ។

លោក​វរសេនីយ៍ តេ​ង ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌមានជ័យ​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា នេះ​ឱ្យ​ដឹង​ថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​ប្រាកដ​មែន​ពី​សំណាក់​កម្លាំង​​នគរបាល​ផ្នែក​អន្តរាគមន៍ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា ជា​ករណី​បាញ់​ដើម្បី​តាម​ចាប់​ជន​គ្រឿងញៀន ឬ​ក៏​បាញ់​ក្នុង​គោលដៅ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ខណៈ​នេះ​លោក​កំពុង​ហៅ​កូនចៅ​មក​សួរនាំ ៕