ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​អណ្តូងរ៉ែ​មួយ​​ស្លា.ប់​11​នាក់

6 ឆ្នាំ មុន

យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​របស់​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៤ មិថុនា ថា មនុស្ស​១១​នាក់​បាន​ត្រូវ​ស្លា.ប់ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​រង​របួស​ក្រោយ​ការ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៣ មិថុនា ក្នុង​អណ្តូងរ៉ែ

យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​របស់​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៤ មិថុនា ថា មនុស្ស​១១​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​រង​របួស​ក្រោយ​ការ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៣ មិថុនា ក្នុង​អណ្តូងរ៉ែ ធ្យូងថ្ម​ខុសច្បាប់​មួយ​នា​ភាគ​កណ្តាល​ប្រទេស​កូ​ឡុំ​ប៊ី ។

យោង​តាម​ទីភ្នាក់ងារ​អណ្តូងរ៉ែ​ជាតិ ANM ថា គ្រោះថ្នាក់​នេះ​កើត​មាន​ដោយសារ​ការ​ផ្ទុះ​មេតាន​ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​ខុសច្បាប់​ស្ថិត​ក្នុង​សង្កាត់ CUCUNUBA ខេត្ត CUNDINAMARCA ចម្ងាយ​ប្រមាណ​ជា​៩០​គីឡូម៉ែត្រ ពី​ទីក្រុង​បូ​ហ្គោ​តា ។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៨​នាក់ និង​បាត់​ខ្លួន​៥​នាក់ រួច​តាម​តុល្យការ​ថ្មី​ក្រៅពី​អ្នក​ស្លាប់​១១​នាក់ និង​របួស​ម្នាក់ កម្មករ​រ៉ែ​២​នាក់​នៅ​តែ​បាត់​ខ្លួន ។

យោង​តាម​លោក WILSON GARCIA នាយក​កងឯកភាព​រដ្ឋបាល​ពិស​សេស​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះថ្នាក់ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ ខេត្ត CUNDINAMARCA ថា ការ​ផ្ទុះ​កើត​មាន​នា​ថ្ងៃ​ទី​២៣ មិថុនា វេលា​ម៉ោង​១៦​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ៕