ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​មួយគ្រឿង​នៅ​រដ្ឋកាលីហ្វ័រនីញ៉ា​ សហរដ្ឋអាមេរិក​​ស្លាប់​5នាក់

15 ឆ្នាំ មុន

អាជ្ញាធរ​​រដ្ឋកាលីហ្វ័រនីញ៉ា​​ សហរដ្ឋអាមេរិក ​​និយាយ​ថា ​​យន្តហោះ​មួយគ្រឿង​បានធ្លាក់​​ ហើយ​ផ្ទុះ​ឆេះ​ក្រោយពី​​ហោះ​ចេញពីព្រលាន​​​បាន​ប៉ុន្មាន​​នាទី បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​​​៥​នាក់ ​និង​ម្នាក់ទៀត​​រង​របួស​​ធ្ងន់ធ្ងរ ។ នាយក​​ព្រលាន​​យន្ត​ហោះ​​រដ្ឋកាលីហ្វ័រនីញ៉ា​​និយាយ​​ថា យន្តហោះ​​ដែល​ធ្លាក់​​នោះ​ម៉ាក Beechcraft King Air ជា​របស់​​​ឯកជន​បានធ្លាក់​កាលពីល្ងាច​ថ្ងៃទី​​​១៦ មីនា ​កន្លងមក ក្រោយពី​​ហោះ​ចេញពី​ព្រលាន​​​ភ្លាម ។​
នៅពេល​ធ្លាក់​​ដល់់​ដី យន្តហោះ​​នេះ​​បាន​ផ្ទុះ​​​ឆេះ​យ៉ាង​​សន្ធោសន្ធៅ​​ បណ្តាល​ឱ្យ​មនុស្ស​​​៥​នាក់​ជិះ​​ ក្នុងនោះ​​ស្លាប់នៅនឹង​កន្លែង ។ ​ទោះ​បីជា​​បែប​​ណា ​គេមិន​បាន​​ដឹង​​ពីមូលហេតុ ​ដែល​បណ្តាល​​ឱ្យ​​យន្តហោះនេះ​​ធ្លាក់​​នៅឡើយទេ ៕