ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះមួយ​ផ្ទុះ​​ក្នុង​ពិធី​បុណ្យ​សព​មនុស្សស្លា.ប់ និង​របួស​​ជាង900នាក់​

6 ឆ្នាំ មុន

យោង​តាម​ការ​រាប់​របស់ AFP មុន​ពេល​បុណ្យ EID-EL-FITR កំណត់​ពី​ការ​បញ្ចប់​ខែ​រ៉ា​ម៉ា​ដាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បង្ហាញ​ថា មនុស្ស​យ៉ាងតិច​២០០​នាក់​ស្លា.ប់ ពិសេស​ជន​ស៊ី​វិល ហើយ​មនុស្ស​៧០០​នាក់​ទៀត​រង​របួស ដោយសារ​

យោង​តាម​ការ​រាប់​របស់ AFP មុន​ពេល​បុណ្យ EID-EL-FITR កំណត់​ពី​ការ​បញ្ចប់​ខែ​រ៉ា​ម៉ា​ដាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បង្ហាញ​ថា មនុស្ស​យ៉ាងតិច​២០០​នាក់​ស្លាប់ ពិសេស​ជន​ស៊ី​វិល ហើយ​មនុស្ស​៧០០​នាក់​ទៀត​រង​របួស ដោយសារ​អំពើ​ហិង្សា​ក្នុង​រដូវ​បុណ្យ​សំខាន់​របស់​អ៊ិ​ស្លា​ម​នេះ ។

ខែ​រ៉ា​ម៉ា​ដាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៧ ឧសភា មក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំណត់​ជា​ពិសេស​តាម​រយៈ​ការ​វាយប្រហារ​ភេរវកម្ម​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​នៅ​កណ្តាល​ក្រុង​កា​ប៊ុល​នា​ថ្ងៃ​ទី​៣១ ឧសភា ។

ការ​វាយប្រហារ​នោះ​ក្នុង​សង្កាត់​ការទូត​នៃ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ក្នុង​ក្រុង​កា​ប៊ុល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១៦​ឆ្នាំ​មក​ហើយ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥០​នាក់ សុទ្ធតែ​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​មនុស្ស​ប្រមាណ​ជា​៤០០​នាក់​រង​របួស ។ ២​ថ្ងៃ​បន្ទាប់​ពី​នេះ​គឺ​នា​ថ្ងៃ​ទី​២ មិថុនា ជន​អត្តឃាត​៣​នាក់ បាន​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​ក្នុង​ពិធី​បុណ្យសព​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ ។

ការ​ប្រទូស្ត​រ៉ា​យ​នានា​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ដំបូង​នៃ​រដូវ​បុណ្យ​រ៉ា​ម៉ា​ដាន​ជាមួយ​ការ​បំផ្ទុះ​នៅ​ទីក្រុង​ខូ​ស្ត​នូវ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ពី​សំណាក់​ពួក​តា​លី​បង់​សំដៅលើ​កងជីវពល​មូលដ្ឋាន​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣​នាក់ និង​របួស​៦​នាក់ ៕