ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​..! ឆបោក​ប្រាក់​ជាង​3​លាន​ដុល្លារ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​សឹ​ង្ហ​បុរី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​សឹ​ង្ហ​បុរី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សា​សា​ដំបូង​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ចិន​សឹ​ង្ហ​បុរី​រូប​នោះ​បាន​ជាប់​ពាក់​ពន្ធ​ពី​«​ឆបោក​»​ប្រាក់​អតិថិជន​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បំរុង​ឡើង​យន្តហោះ​គេចខ្លួន ។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ ENG WEI KHIONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ក្រោយ​ពី​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​លើ​បទ ឆបោក​ប្រាក់​នោះ ។ 

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដើមចម​ក្នុង​សំណុំរឿង​នេះ​គឺ​លោក​មេធាវី សំ មនោ​រម្យ និង​លោក មេធាវី ដា​រ៉ា សុ​បញ្ញា ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រុមហ៊ុន ស៊ី​ឃ្យួ​រ​ខម មេ​ឌា បាន​ប្តឹង​លើ​ជនសង្ស័យ​ឈ្មោះ ENG WEI KHIONG ជានា​យក​ក្រុមហ៊ុន​ខាងលើ​នេះ​ដែល​បាន​មក​ស្នាក់​នៅ​អាគារ SILVER TOWN ស្ថិត​តាម​ផ្លូវ​លេខ​៦៣(​មហាវិថី​ត្រសក់ផ្អែម​) សង្កាត់​បឹង​ង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពី​បទ ឆបោក និង​រំលោភ​ទំនុកចិត្ត ពី​អតិថិជន​របស់​ក្រុមហ៊ុន​ជាង​១០០​នាក់ លើ​ទឹកប្រាក់​ជាង​៣​លាន​២​សែន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​ពាក្យបណ្តឹង​បាន​បញ្ចា​ក់ថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៦ ក្រុមហ៊ុន ស៊ី​ឃ្យួ​រ​ខម មេ​ឌា បាន​ប្រកាស​ផ្សាយពាណិជ្ជកម្ម​ធ្វើ​អាជីវកម្ម​លក់​ភាគហ៊ុន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន FUGI ។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​អតិថិជន​ជឿ​ទុកចិត្ត​រួច​មក​ក៏​មាន​អតិថិជន​មួយ​ចំនួន​បាន​បើក​គណនី និង​ដាក​ប្រាក់​ក្នុង​ក្រុមហ៊ុន​នោះ​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​ធ្វើ​អាជីវកម្ម​វិនិយោគ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ស៊ី​ឃ្យួ​រ​ខម មេ​ឌា (​ខេ​ម​បូ​ឌា​) ។ ក្រោយ​ពេល​ដំណើរការ​បាន​មួយ​រយៈ​ប្រហែលជា​៣​ទៅ​៤​ខែ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្តូរ​លក្ខន្តិក និង​ដក​លោក ឯក សា​រឿ​ន ជានា​យក​ចេញ ហើយ​ដាក់​ឈ្មោះ ENG WEI KHIONG ជំនួស​វិញ ។ ចាប់តាំងពី​នោះ​មក​ក្រុមហ៊ុន​នេះ​បាន​ផ្លាស់​ប្តូរ​លក្ខន្តិក និង​គោលការណ៍​ផ្ទៃក្នុង​ជា​ញឹកញាប់​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ទាំងស្រុង ។

លោក​វរសេនីយ៍ឯក ជីវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ទើប​សមត្ថកិច្ច​របស់​លោក​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​នាំ​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូ​ង​ច្បាប់ ៕