ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ក្លឹ​បរាំ​ជាន់​ជើង​ចេញ​មក​វិញ​ដក​ដាវ​ដេញ​កា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​បាន​ប្រទះ​ឃើញ​យុវជន​២​នាក់​យក​ដាវ​កា.ប់​យុវជន​ដឹក​នារី​ជិះ​ម៉ូតូ​ហ្ស៊ុ​យ​សូ​គី​និ​ច​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ដេញ​ឃាត់​បាន​យុវជន​សង្ស័យ​២​នាក់ និង​ដាវ​ចំនួន​១​ដើម

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​បាន​ប្រទះ​ឃើញ​យុវជន​២​នាក់​យក​ដាវ​កាប់​យុវជន​ដឹក​នារី​ជិះ​ម៉ូតូ​ហ្ស៊ុ​យ​សូ​គី​និ​ច​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ដេញ​ឃាត់​បាន​យុវជន​សង្ស័យ​២​នាក់ និង​ដាវ​ចំនួន​១​ដើម កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​១៧៣​កែង​ផ្លូវ​៣៨៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។ ជនសង្ស័យ​ទី​១​មានឈ្មោះ ផ​ន យ៉ា​នី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​រៀន​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ឈូក ស្នាក់​នៅ​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ZOOMER-X ពណ៌​ប្រផេះ​លាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FX-9711 ដឹក​មិត្តភក្តិ​មានឈ្មោះ ស៊ី​ម វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្ន​កាន់​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​យុវជន​ដឹក​នារី​ម្នាក់​ពីក្រោយ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស មិន​ចាំ​ស្លាក​លេខ តែ​មិន​ទាន់​នឹង​បាន​កាប់​នៅឡើយ ដោយ​សមត្ថកិច្ច​ប្រទះ​ឃើញ​ទាន់​ពេលវេលា ។

តាម​ប្រភព​ពី​នគរបាល​សង្កាត់​ទំនប់​ទឹកបាន​ប្រាប់​ថា មុន​ធ្វើការ​ឃាត់ខ្លួន​យុវជន​២​នាក់ និង​ដាវ​ចំនួន​មួយ​ដើម​ដោយសារ​តែ​ជនសង្ស័យ​២​នាក់​មក​ដល់​ផ្លូវ​២៧១ កែង​៤៣២ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ក៏​បាន​ដក​ដាវ​កាប់​យុវជន​ដឹក​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​MSX បំរុង​កាប់​តែ​ត្រូវ​សមត្ថកិច្ច​ល្បាត​ប​ង្ក្រោ​ប​បទល្មើស​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ទាន់​ហើយ​ក៏​ដេញ​ឃាត់​បាន​នៅ​ចំណុច​ខាងលើ ។ នគរបាល​សង្កាត់​ទួល​ទំពូង​ទី​២​បន្ត​ថា ក្រោយ​ពី​សាក​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​ឆ្លើយ​សារភាព​ថា ដាវ​ចំនួន​១​ដើម​នោះ​ជា​របស់​គាត់​ពិតមែន ដោយសារ​តែ​ពេល​ចូល​រាំ​នៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ មាន​គ្នា​៧​នាក់​ផឹកស្រា​បៀរ​អស់​ចំនួន​១២​ដប​តូច រួច​រាំ​ជាន់​ជើង និង​មើល​មុខ​គ្នា​នៅ​ក្នុង​ក្លឹ​ប​ទើប​ពួក​គេ​ខ្លាច​មានរឿង​ក៏​បបួល​គ្នា​ចេញ​មក​វិញ​នៅ​ម៉ោង​១​រំលង​អធ្រាត្រ គោលបំណង​ជិះ​ទៅ​ដើរ​លេង​នៅ​ខាងក្រៅ​ទៀត​ដោយ​មិត្តភក្តិ​៥​នាក់​ទៀត​ជិះ​ម៉ូតូ​ហ្ស៊ុ​យ​សូ​គី​និ​ច និង​ម៉ាក​ហុងដា​ឌ្រី​ម ជិះ​ម៉ូតូ​ទៅ​មុន​បាត់ ហើយ​ខ្លួន​២​នាក់​មិត្ត​ភ​ក្កិ​ក៏​ជិះ​ម៉ូតូ​តាម​ផ្លូវ​២៧១ ស្រាប់តែ​លេចមុខ​មនុស្ស​១​ក្រុម​ដែល​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​មិន​ចាំ​ម៉ាក និង​មនុស្ស​១០​នាក់​ជាង​យក​ដាវ​មក​ដេញ​កាប់​ខ្លួន តែ​ចៃដន្យ​ដាវ​ធ្លាក់​នឹង​ថ្នល់ ហើយ​ខ្លួន​២​នាក់​មិត្តភក្តិ​ក៏​ឈប់​ម៉ូតូ​រួច​ចុះ​រើស​ដាវ​ទុក​ការពារ​ខ្លួន ក៏​ប្រទះ​ឃើញ​ជន​ដែល​បក្សពួក​ដេញ​វាយ​ខ្លួន​ក៏​ដក​ដាវ​ដេញ​កាប់​តែ​មិន​ទាន់​បាន​កាប់​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ឃើញ​ដេញ​តាម​ឃាត់​រួច​នឹក​ថា ខ្លាច​សមត្ថកិច្ច​ឃាត់​បាន និង​មាន​ដាវ​ជាប់​ខ្លួន​មានទោស​ក៏​បោះ​ដាវ​ចោល​នៅ​ថ្នល់ និង​ជិះ​រត់គេច​ខ្លួន​ដោយ​បើក​លឿន​ពេក​ដួល​ម៉ូតូ​បណ្ដាល​របួស​រលាត់​ដៃជើង និង​មុខ​ទើប​សមត្ថកិច្ច​ចាប់​បាន ។

ក្រោយ​ពី​សាក​សួរនាំ​ចប់​ទោះបី​ជនសង្ស័យ​ទាំង​២​នាក់​ឆ្លើយ​យករួចខ្លួន​ក៏​ដោយ​តែ​សមត្ថកិច្ច​ប្រទះ​ឃើញ​ជន​ម្នាក់​អង្គុយ​ខាងក្រោយ​ជា​អ្នក​យក​ដាវ​កាប់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​MSX ដឹក​នារី​ម្នាក់​ពីក្រោយ​ដក​ដាវ​កាប់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់​ហើយ​បើ​មិនមែន​ទំនាស់​ក៏​ជា​ករណី​ប្លន់​ដែរ និង​ធ្វើការ​ដកហូត​វត្ថុ​រួម​មាន​ម៉ូតូ​ZOOMER-X​របស់​ជនសង្ស័យ​រួម​នឹង​ដាវ​ចំនួន​១​ដើម ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​ពី​បទ​រក្សា​ទុក​ដាវ​គ្មាន​ការ​អនុញ្ញាត​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើ​ម្ប​ចាត់ការ​បន្ត ៕