ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​បា.ញ់ថ្នាំ​ននោង​ស្រាប់តែ​ភ្ញាក់ខ្លួន​ព្រើត​ក្រោយ​ពី​ឃើញ​…

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់​ដែល​មាន​សភាព​ហែម​ស្អុយរលួយ​ទៅ​ហើយ​នោះ​ត្រូវ​បាន​ពលរ​ដ្ធ​អ្នក​ធ្វើ​ចម្ការ​ប្រទះ​ឃើញ​ចង​.​ក

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់​ដែល​មាន​សភាព​ហែម​ស្អុយរលួយ​ទៅ​ហើយ​នោះ​ត្រូវ​បាន​ពលរ​ដ្ធ​អ្នក​ធ្វើ​ចម្ការ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នៅ​លើ​ដើមឈើ​កម្ពស់​ប្រហែល​ជិត​២​ម៉ែត្រ​ពី​ដី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដី​ឥ​ដ្ធ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ អោ​ក ធឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រពន្ធ​ឈ្មោះ ឆែម​ផាត អាយុ​៤១​ឆ្នាំ ពិការ​ជើង មានកូន​ប្រុស​ម្នាក់​ឈ្មោះ ធឿ​ន ធុ​ល អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ប្តី​គាត់​(​ជន​រង​គ្រោះ​)​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​រាប់​ឆ្នាំ​ហើយ​មើល​មិនជា​ទេ ហើយ​នៅ​វេលា​ម៉ោង​៣​រសៀល​ពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ប្តី​គាត់​បាន​ប្រាប់​គាត់​ថា មក​លេង​ផ្ទះ​របស់​ឈ្មោះ យ៉ែ​ម ថៃ ភេទ​ស្រី អាយុ​៨១​ឆ្នាំ ត្រូវជា​ម្តាយមីង​នៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ។ ចំណែក​ស្ត្រី​ឈ្មោះ យ៉ែ​ម ថៃ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ជន​រង​គ្រោះ​មក​ដល់​ផ្ទះ​គាត់​គឺ​មាន​ទឹកមុខ​ខុស​ប្លែក​ពី​ធម្មតា​ស្រ​ងោក​ស្រ​ង៉ា​ត់​មិនសូវ​និយាយ​ស្តី​អ្វី​សោះ ។ ស្ត្រី​ជា​ម្តាយមីង​បន្ត​ទៀត​ថា ខណៈ​ជន​រង​គ្រោះ​មក​លេង​ផ្ទះ​គាត់​បាន​២​ថ្ងៃ​ក៏​បាត់​ខ្លួន​ចេញពីផ្ទះ​រហូត លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ស្រាប់តែ​មាន​ពលរដ្ឋ​អ្នកចម្ការ​ម្នាក់​ឈ្មោះ ចក់ សេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ បាន​មក​បាញ់ថ្នាំ​ដំណាំ​​បន្លែ​ននោង​នៅ​ក្បែរ​នោះ​ធុំក្លិន​ស្អុយ​ក៏​រក​មើល​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ចង​.​ក និង​ក្រ​ម៉ា​នៅ​លើ​ដើម​ដ​ង្គៀ​ប​ក្តាម​កម្ពស់​ប្រហែល​១​ម៉ែត្រ​៨០​ពី​ដី​នៅ​ក្នុង​ដី​ឡូត៍​របស់​ឈ្មោះ មាស ធន ភេទ​​ប្រុស អាយុ​៦០​ឆ្នាំ ឡើង​ស្អុយរលួយ​ទៅ​ហើយ ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​សាច់ញាតិ ។

ក្រោយ​ពី​ទទួល​បាន​ព័​ត៍​មាន​ភ្លាម​កំលាំង​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ភូមិ​-​ឃុំ គ្រូពេទ្យ​បាន​ចុះ​ទៅ​បង្កើត​គណៈកម្មការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដល់​ចំណុច​កើតហេតុ​យ៉ាង​យកចិត្តទុកដាក់ ។ បន្ទាប់​ពិនិត្យ​រួច​គណៈកម្មការ​ចម្រុះ​បាន​បញ្ជាក់​អះអាង និង​ស​ន្និ​ដ្ធា​ន​ថា សព​មាន​សភាព​ហើម​ស្អុយរលួយ​ប្រហែលជា​ចង​.​ក​រយៈពេល​៣​ថ្ងៃ​ហើយ តែ​ពុំ​មាន​ស្លាក​​ស្នាម​​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ គឺ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន ៕