ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុត​ពូជ​អស់ហើយ​…​បើ​ដឹក​ទាំង​ឡាន​ៗ​បែប​នេះ !

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សត្វព្រៃ​ទម្ងន់​ប្រមាណ​ជាង​៣០០​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ

ខេត្តកំពង់ឆ្នាំង ៖ សត្វព្រៃ​ទម្ងន់​ប្រមាណ​ជាង​៣០០​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ខេត្ត​ធ្វើការ​ចាប់​ឃាត់​បាន​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្វាយ  ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ ដែល​សត្វព្រៃ​ទាំងនោះ​ត្រូវ​បាន​ជនល្មើស​ដឹក​តាម​រថយន្ត​ទូ​រី​ស​មួយ​គ្រឿង​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង ។

លោក ថោ​ង វ៉ា​ន់​វី​រ៉ា​វុ​ទ្ឋី  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា ដោយ​ទទួល​ព័ត៌មាន​ពី​បណ្តាញសម្ងាត់​របស់​លោក​ថា មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស្លឹកឈើ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-2191 បើក​ចេញពី​ទឹកដី​ខេត្តបាត់ដំបង​ឆ្នោះ​ទៅ​រាជធានី​ភ្នំពេញ​ទើប​សមត្ថកិច្ច​ចម្រុះ​បាន​ដាក់​កម្លាំង​ស្ទាក់​ចាប់​បាន​រថយន្ត​ខាងលើ​នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ប៉ុន្តែ​ពេល​ចាប់​បាន​រថយន្ត​ខាងលើ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ហើយ​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ដែល​មាន​ដឹក​សត្វព្រៃ​ខាងលើ​ទៅ​កាន់​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​ដើម្បី​ត្រួតពិនិត្យ​រាប់ និង​ថ្លឹង​ទម្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើការ​រាប់ និង​ថ្លឹង​ឃើញ​ទម្ងន់​សត្វព្រៃ​សរុប​មាន​៣២៣​គីឡូក្រាម​ក្នុង​នោះ​មាន ពស់ថ្លាន់​៦​ក្បាល​ទម្ងន់​៦០​គីឡូក្រាម​, សត្វ​ពស់​សាំង​សឿ​៣​ក្បាល​ទម្ងន់​៩​គី​ឡ​ក្រាម​, ពស់​ចាន់​ល្មម​ទម្ងន់​១២៣​គីឡូក្រាម​, អណ្តើក​សកល​៤៣​គីឡូក្រាម និង​អណ្តើកបិទមុខ​មាន​ទម្ងន់​៦៨​គីឡូក្រាម ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ប្រគល់​សត្វព្រៃ​ទាំងនោះ​ទៅ​ក្រុម​អង្គការ​វ៉ា​យ​អេ​ត​ហើយ​បាន​ដឹក​យក​សត្វព្រៃ​ទាំងនោះ​មួយ​ផ្នែក​ទៅ​លែង​ក្នុង​បឹង​ទន្លេសាប ចំណែក​មួយ​ផ្នែក​ទៀត​បាន​យក​ទៅ​លែង​នៅ​លើ​ភ្នំ​ដែល​មាន​សុវត្ថិភាព​ដល់​ការ​រស់នៅ​បន្ត​ពូជ​របស់​វា ៕