ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបូរ​ណាស់​ឥឡូវ​…​រឿង​ចេញ​សែក​ស្អុយ​គ្មាន​សាច់ប្រាក់​ហ្នឹង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ស្រុក​មង្គល​បូ​រី​អនុវត្តន៍​តាម​ដិ​ការ​តុលាការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ស្រុក​មង្គល​បូ​រី​អនុវត្តន៍​តាម​ដិ​ការ​តុលាការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កោះ​​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ពី​បទ​ចេញ​សែក​ស្អុយ​គ្មាន​សាច់ប្រាក់ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៣០៨ ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​កម្លាំង​មន្ទីរ​យុត្តិធម៌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ ម៉ុ​ក ភី​រ័ក្ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទៅ​រកស៊ី​នៅ​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍  ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​គឺ​នាំ​ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧប​ករណ៍​ដែល​អាច​ជួញដូរ​បាន​អនុវត្តន៍​តាម​ដិ​កា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​កន្លង​ទៅ ។ ជនសង្ស័យ​ក្រោយ​ពី​ធ្វើការ​នាំ​ខ្លួន​នោះ​ត្រូវ​បាន​បញ្ជូន​​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត ៕