ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​កលើ​កមួយ​គ្រួសារ​ចេញ​កា.ប់​ប្លន់​តែ​ម្តង

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​រង​របួសធ្ងន់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ត្រូវ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ស្ទាក់​កា.ប់​ប៉ុនប៉ង​សម្លា.ប់ និង​ប្លន់​យក​ម៉ូតូ

ខេត្តកំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​រង​របួសធ្ងន់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ត្រូវ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ស្ទាក់​កាប់​ប៉ុនប៉ង​សម្លាប់ និង​ប្លន់​យក​ម៉ូតូ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដក​ស្និត ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ។ ខណៈ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ជា​ម្ចាស់​សាឡា​ង​ដរ​ចំលង​វិល​ត្រឡប់​មក​លំនៅ​ដ្ឋា​ន​វិញ ។ ទោះ​យ៉ាងនេះ​ក្តី​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​៤​នាក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​មានឈ្មោះ សេក គង់  អាយុ​៥៨​ឆ្នាំ បាន​រង​របួស​ត្រូវ​ដៃ​ទាំង​សងខាង​ជា​ច្រើន​កាំបិត​ធ្ងន់ធ្ងរ ចំណែក​ប្រពន្ធ​ឈ្មោះ ញ៉ែ​ម សា​វន អាយុ​៥៥​ឆ្នាំ បាន​រង​របួស​ចំ​ក្បាល​២​កាំបិត កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ នៅ​ក្នុង​មន្ទីរពេទ្យ​លោក សេក គង់ ជា​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ឌុ​ប​ប្រពន្ធ​ពី​កំពង់ចំលង​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ពេល​ជិះ​ម៉ូតូ​ដល់​ចំណុច​ទួល​កាហែ ក៏​ស្រាប់តែ​មាន​ម៉ូតូ​២​គ្រឿង​ជិះ​គ្នា​ចំនួន​៤​នាក់​បាន​ជិះ​ពីក្រោយ​មក​ឈប់​ស្ទាក់​ពីមុខ​រួច​ចុះ​មក​កាន់​ដាវ និង​កាំបិត​គ្រប់​ដៃ​ព្រួត​គ្នា​កាប់​មក​លើ​រូប​គាត់ និង​ប្រពន្ធ​តែ​ម្តង​បណ្តាល​ឱ្យ​រូប​គាត់ និង​ប្រពន្ធ​រង​របួសធ្ងន់​ក្នុង​ពេល​នោះ​ដែរ​ប្រពន្ធ​គាត់​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​ហើយ​បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ​ហើយ​ក្នុង​ពេល​នោះ​ដែរ​ពួក​ជនល្មើស​ទាំង​៤​នាក់​ជិះ​ម៉ូតូ​គេចខ្លួន​អស់ និង​បាន​យក​ម៉ូតូ​គាត់​មួយ​គ្រឿង​ទៅ​ជាមួយ​ផង​ដែរ ។ 

ជន​រង​គ្រោះ​ដដែល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ពួក​ជនល្មើស​ទាំង​៤​នាក់​ដែល​បាន​នាំ​គ្នា​កាប់​ប៉ុនប៉ង​សម្លាប់​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ និង​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​គឺ​គាត់​បាន​ស្គាល់​យ៉ាង​ច្បាស់​ព្រោះ​ពេល​ពួក​គេ​ជិះ​ម៉ូតូ​ស្ទាក់​ពីមុខ​គឺ​ភ្លើង​ម៉ូតូ​គាត់​បាន​ចាំង​ឃើញ​មុខ​យ៉ាង​ច្បាស់​គឺ​ទី​១-​ឈ្មោះ លី អូ​ស្មាន ជា​ប្តី​, ទី​២-​ឈ្មោះ កក សំ ជា​ប្រពន្ធ​, ទី​៣-​ឈ្មោះ លី ខ្លឹ​ង  ជា​កូន និង​ទី​៤-​ឈ្មោះ លី រ៉ា​ហ្វា​ត ជា​កូន គ្រួ​សារ​នេះ​រស់នៅ​ភូមិ​កំពង់​ក្តារ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច  និង​ក៏​ជា​រត់​ដរ​ចំលង​នៅ​កំពង់​ក្តារ​ជាមួយ​គាត់​ដែរ និង​ធ្លាប់​មាន​ទំនាស់​យ៉ាង​ស្រួច​ស្រាវ​ជាមួយ​គ្រួសារ​គាត់​ព្រមទាំង​បាន​ប្តឹងផ្តល់​គ្នា​ចំនួន​៣​លើក​រួច​មក​ហើយ​ដូច្នេះ​រឿង​ស្ទាក់​កាប់​ប៉ុនប៉ង​សម្លាប់​ប្លន់​យក​ម៉ូតូ​ខាងលើ​នេះ​គឺជា​រឿង​គំនុំ ។

ទាក់ទង និង​ករណី​ខាងលើ​នេះ​លោក ម៉ា​ត៉ លី អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ភា្ល​ម​ៗ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ដាវ​១​ដើម​, ទូរ​សព្ទ័​ដៃ​១​គ្រឿង ជា​របស់​ជនល្មើស​នៅ​កន្លែង​កើតហេតុ​ហើយ​សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​២​នាក់ ទី​១-​ឈ្មោះ កក សំ និង​ទី​២-​ឈ្មោះ លី ខ្លឹ​ង ដែល​កំពុង​សាកសួរ​នៅ​កងរាជអាវុធហត្ថ​ខេត្ត​ហើយ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា នៅ​មិន​ទាន់​សារភាព​នៅឡើយ ។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ជា​ឪពុក​និង​កូន​បាន​រត់គេច​ខ្លួន​បាត់ ៕