ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​បើក​កម្រិត​ណា​បានជា​ធ្ងន់ធ្ងរ​បែប​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បើក​លឿន​ដូច​ហោះ​បាន​បុក​គ្នា​លាន់​ដួច​រន្ទះ​នៅ​ចំពាក់​កណ្ដាលផ្លូវ​បណ្ដាល​ឱ្យ​ខួច​ខាត​ម៉ូតូ​ទាំង​សងខាង

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បើក​លឿន​ដូច​ហោះ​បាន​បុក​គ្នា​លាន់​ដួច​រន្ទះ​នៅ​ចំពាក់​កណ្ដាលផ្លូវ​បណ្ដាល​ឱ្យ​ខួច​ខាត​ម៉ូតូ​ទាំង​សងខាង និង​រង​របួសស្រាល​ម្នាក់​ធ្ងន់​ម្នាក់​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។ ហេតុ​ការ​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដា​យ​ផ្លូវ​២៧១ ក្បែរ​វត្ត​ពោធិញាណ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​សំដី​របស់​បុរស​ម្នាក់​ដែល​បានឃើញ​ហេតុ​ការ​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង​C125 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-2906 បើក​យ៉ាង​លឿន​តាម​បណ្ដា​យ​ផ្លូវ​២៧១ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង​C125 ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1H-7116 បើក​ពី​ត្បូង​ទៅ​ជើង​លឿន​ដួច​ហោះ​បាន​មក​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​សង​ស៊េរី​ឆ្នាំ​២០១៦​បណ្ដាល​ឱ្យ​ខូចខាត​ម៉ូតូ​ទាំង​ពីរ ចំណែក​អ្នក​បើក​ម៉ូតូ​សង​ស៊េរី​ឆ្នាំ​២០០៨ រង​របួសស្រាល និង​ម្ចាស់​ម៉ូតូ​សង​រង​គ្រោះ​របួសធ្ងន់​ឈាម​ហូរ​ដាប​ពេញ​ផ្លូវត្រូវ​បាន​រថយន្ត​មក​ដឹង​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ។

បច្ចុប្បន្ន​ម៉ូតូ​ទាំង​ពីរ​ត្រូវ​បាន​ប៉ូលិស​ចារ​ចរណ៍​ខណ្ឌមានជ័យ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ៕