ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកូនអើយកូន… រើសបានគ្រាប់​ ​គប់គល់ឈើលេង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានករណី​ផ្ទុះក្បាលគ្រាប់​ប្រភេទ​៦០mm បណ្តាល​​​​​ឱ្យ​រងរបួសក្មេងប្រុស​ម្នាក់​យ៉ាង​ធ្ងន់​​ធ្ងរ កើត​ឡើង​កាលពីវេលា​ម៉ោង០១ និង៣០នាទី​រសៀល​ថ្ងៃទី​២៤ មិថុនា នេះ ស្ថិត​នៅ​ចំណុចឆ្លាក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់​មាន់ ស្រុក​គាស់​ក្រឡ ក្រុងបាត់ដំបង ។

ប្រភព​ពី​អាវុធហត្ថខេត្ត​ឱ្យដឹងទៀត​ថា ​ក្មេង​រង​គ្រោះ​ឈ្មោះម៉ៃ សា​ម៉េ​ត ភេទ​ប្រុស​ អាយុ១១ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​កើត​ហេតុខាង​លើ​ ​បាន​រង​របួស​ដាច់.​កដៃ​ស្តាំ​,​​ ផ្ទៃមុខ ​និង​ភ្នែក​ខាងស្តាំ​ ។ ចំពោះ​​​មូលហេតុត្រូវគេដឹងថា គឺក្មេងប្រុស​នេះ បាន​រើស​​ក្បាល​​គ្រាប់​នេះ​នៅ​វា​​​​ល​​ស្រែ ​មក​​បោកទៅ​​នឹង​​គល់ឈើ​លេង ទើប​បណ្តាល​ឱ្យ​​ផ្ទុះ​បែបនេះ​​​តែ​ម្តង ​។

​ក្រោយ​​​កើតហេតុ​ភ្លាម​ៗ​ ក្មេងប្រុសរងគ្រោះត្រូវ​​​ក្រុមការងារ​អង្គភាព​ស៊ី​ម៉ាក់​ ដែល​ឈរជើង​នៅ​ក្បែរ​នោះ​ ដឹកតាម​រថយន្ត​តាម​ផ្លូវ​អក្សរ​​តេ ក្នុងស្រុក​សំឡូត​ ឆ្ពោះ​​ទៅ​​កាន់​​មន្ទីរ​ពេទ្យនៅ​​ខេត្ត​បាត់​ដំបង ដើម្បីសង្គ្រោះ​ ​។