ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​-​សិល្ប​ការិនី​ល្បី​ៗ១៨​រូប សម្រេច​ចិត្តកែសម្ផស្ស​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិល្បករ​-​សិល្ប​ការិនី​ល្បី​ៗ១៨​រូប​បាន​សម្រេចចិត្ត ទៅ​កែ​សម្ផស្ស ក៏​ដូច​ជា​ទៅ​ថែរក្សា​សម្ផស្ស​នៅ​គ្លីនិក​មជ្ឈ​មណ្ឌល​កែ​សម្ផស្ស មួយ​ដែល​មានឈ្មោះ​ថា «​ឌែ​រ​ម៉ូ​គ្លីនិក​» ដើម្បី​ធ្វើ​ឲ្យ​សម្ផស្ស​របស់​ខ្លួន​នៅ​ក្មេង​វ័យ និង​រក្សា​បាន​នូវ​ប្រជា​ប្រិយ​

រាជធានីភ្នំពេញ ៖ សិល្បករ​-​សិល្ប​ការិនី​ល្បី​ៗ១៨​រូប ​បាន​សម្រេចចិត្តទៅ​កែ​សម្ផស្ស ក៏​ដូច​ជា​ទៅ​ថែរក្សា​សម្ផស្ស​ នៅ​គ្លីនិក​មជ្ឈ​មណ្ឌល​​កែ​សម្ផស្សមួយ​ដែល​មានឈ្មោះ​ថា «​ឌែ​រ​ម៉ូ​គ្លីនិក​» ដើម្បី​ធ្វើ​ឲ្យ​សម្ផស្ស​របស់​ខ្លួន​នៅ​ក្មេង​វ័យ និង​រក្សា​បាន​នូវ​ប្រជា​ប្រិយ​ភាព​ពី​អ្នកគាំទ្រ​ ។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹងពី​អ្នកស្រី អ្នកស្រី ហូ​វ ដា​ណេ អគ្គ​នាយិកា​នៃ​មជ្ឈមណ្ឌល កែ​សម្ផស្ស​ល្បីឈ្មោះ​មួយ​​នេះ​។

តាម​លើក​ឡើង​របស់​អគ្គ​នាយិកា​នៃ​មជ្ឈមណ្ឌល កែ​សម្ផស្ស​ល្បីឈ្មោះ​ខាងលើ តាម​វិជ្ជាជីវៈ​ក៏​ដូច​ជា​ក្រមសីលធម៌​គ្រូពេទ្យ គឺ​មិន​អាច​បញ្ចេញ​ឈ្មោះ​ទាំងអស់​ខាង​លើកបាន​ឡើយ ប្រសិនបើ​មិន​មានការ​អនុញ្ញាត​ពី​សាមីខ្លួន ប៉ុន្តែ​ក្រុម​តារា​ទាំងនោះសុទ្ធតែ​ផ្ដល់​សិទ្ធិ​ឲ្យគ្លីនិក​ក្នុង​ការ​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ទាំងអស់ ​។​​ពួក​គាត់​ឲ្យ​យើង​បញ្ចេញ​ឈ្មោះ​ទាំងអស់ ព្រោះ​យើង​បាន​សុំ​សិទ្ធ​គាត់​អស់ហើយ ម្យ៉ាងទៀត ​ពួក​គាត់​ភាគច្រើន​ជាតា​រា​ផ្សាយពាណិជ្ជកម្ម​​នា​កន្លង​មក​»​។ ​

​អ្នកជំនួញ​ល្បីឈ្មោះ​ខាង​សេវាកម្ម​កែ​សម្ផស្ស បាន​បន្ត​ឲ្យ​ដឹង​ថា មិនមែន​មាន​តែ​តារា​ល្បីឈ្មោះ​ទាំង​១៨​រូប ខាងលើ​នោះ​ឡើយ ដែល​មក​ទទួល​សេវាកម្ម​សម្ផស្ស​​ គឺ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត ព្រមទាំង​អតិថិជនជា​មន្ត្រី​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ប៉ុន្តែ​ដោយ​គោរពតាម​វិជ្ជាជីវៈ ​ក៏​ដូច​ជា​ក្រមសីលធម៌អ្នកស្រី សូម​មិន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ​ ។ ​

តារា​ទាំង​១៨រូប​នោះ សុទ្ធតែ​សាមីខ្លួន​បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​គ្លីនិក​បញ្ចេញ​ទាំងអស់ ក្នុង​នោះ​មានឈ្មោះ​ដូច​ខាងក្រោម​៖
១-កញ្ញា​ព្រះ​កាយ ច័ន្ធ (​ធ្វើ​ច្រមុះ និង​ចាក់​ថ្គាម​ឲ្យ​មុខ​អក្សរV​) ​។ ២-កញ្ញា ទេព បូ​ព្រឹក (វះកាត់​ច្រមុះកែទម្រង់​មុខ​អក្សរ​V ព្រមទាំង ចាក់​រំលាយ​ខ្លាញ់​ដើមដៃ​)​។ ៣-កញ្ញា​សុខ សីឡា​លី​ន (ដោះ​ដូរ​ខ្ទង់ច្រមុះ ដែល​ពី​មុន​តារា​ស្រី​រូប​នេះធ្លាប់​ធ្វើ​កន្លែង​ផ្សេង)​ ។ ៤-​កញ្ញា​សា​សា  តារាចម្រៀង​ថោ​ន (កិប​ភ្នែក​) ​។ ៥-កញ្ញា​សុ​គន្ធ នី​សា (​មក​ថែរក្សា​ស្បែក​មុខជា​ប្រចាំ ដើម្បី​បំបាត់​ស្បែក​ជ្រីវជ្រួញ​ឲ្យ​សម្រស់​​ក្មេង​ជាង​វ័យ​)​ ។ ៦-អ្នក​នាង​ពេជ្រ​​ សោភា​ (​មក​ថែរក្សា​ស្បែក​មុខជា​ប្រចាំ ដើម្បី​បំបាត់​ស្បែក​ជ្រីវជ្រួញ​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ) ​។ ៧-អ្នក​នាង​ហង្ស សុជាតា (​កែទម្រង់​មុខ​ឲ្យ​ទៅ​ជា​អក្សរ​V និង​ចាក់​បេ​ប៊ី​ហ្វេ​ស ដើម្បី​ឲ្យ​ស្បែក​មុខ​កូន​ក្មេង​) ​។ ៨-លោក សា​វី​ន ហ្វី​លី​ព (​ចាក់​ប៊ូ​ថក​បំបាត់​ជ្រីវជ្រួញ និង​ថែរក្សា​ស្បែក​មុខ​ឲ្យ​នៅ​ក្មេង) ​។ ៩-លោក​អ៊ែន ឌី (​ថែ​ស្បែក​មុខ​ឲ្យ​ក្មេង​) ​។១០- តារា​ចម្រៀង​STEP (​ថែ​ស្បែក​មុខ​ឲ្យ​ក្មេង​) ​។ ១១-លោក​សុខ សិរី​វ​ឌ្ឃ​នា (​ថែ​ស្បែក​មុខ​ឲ្យ​ក្មេង​) ​។ ១២​-លោក​អ៊ុ​ន ​សុទ្ធា (​ព្យា​បាល​​មុខមុន ព្យាបាល​ស្លាកស្នាម ចាក់​ប៊ូ​ថក ដើម្បី​បំបាត់​ជ្រីវជ្រួញ)​ ។ ១៣​-កញ្ញា​វីត​វីត (​ថែ​ស្បែក​មុខ​ឲ្យ​ក្មេង​) ​។ ១៤-អ្នក​នាង ស្រី​ម៉ុ​ច អតីត​តារា​សិច​ស៊ី (​កែទម្រង់​មុខ​ឲ្យ​ទៅ​ជា​អក្សរ​V និង​ចាក់​បេ​ប៊ី​ហ្វេ​ស ដើម្បី​ឲ្យ​ស្បែក​មុខ​កូន​ក្មេង​)​។ ១៥​-កញ្ញា​អ៊ុ​ន អា​លី​ហ្សា (​វះកាត់​ដូរ​ខ្ទង់ច្រមុះ​)​។ ១៦​-កញ្ញា​គង់ វង្ស​យ៉ា​ទី ( ថែរក្សា​ស្បែក​មុខ និង​ស្បែក​ខ្លួន​)​ ។ ១៧​-កញ្ញា​ថន ល​ក្ខិ​ណា (​ថែរក្សា​ស្បែក​មុខ និង​ស្បែក​ខ្លួន​)​​ និង១៨​-កញ្ញា​សូ​ដា នី​តា (​កែទម្រង់​មុខ​វី និង​ធ្វើ​ចាក់​បេ​ប៊ី​ហ្វេ​ស ដើម្បី​ឲ្យ​ស្បែក​មុខ​កូន​ក្មេង​) ​។