ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស៊ីចូល​គ្នាយូរៗទៅក្បត់… ​ចូល​ដេក​គុក

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់ដែលត្រូវបាន​​ចោទ​​ពី​​បទរំលោ.ភ​សេចក្តីទុក​ចិត្ត ​ក្នុង​ករណី​រកស៊ី​ទិញ​-​លក់​រថ​យន្ត​​ចូល​គ្នា ក្នុង​​ទឹកប្រាក់​​ប្រហែលចំនួន​​៥​ម៉ឺន​ដុល្លារ​​នោះ ត្រូវ​បាន​​ចៅក្រមស៊ើបសួរ​សម្រេច​ឃុំខ្លួន​​​ដាក់​​​ពន្ធ​នា​គារ​ហើយ កាលពី​​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មិថុនា នេះ ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់ដែលត្រូវបាន​​ចោទ​​ពី​​បទរំលោភ​សេចក្តីទុក​ចិត្ត ​ក្នុង​ករណី​រកស៊ី​ទិញ​-​លក់​រថ​យន្ត​​ចូល​គ្នា ក្នុង​​ទឹកប្រាក់​​ប្រហែលចំនួន​​៥​ម៉ឺន​ដុល្លារ​​នោះ ត្រូវ​បាន​​ចៅក្រមស៊ើបសួរ​សម្រេច​ឃុំខ្លួន​​​ដាក់​​​ពន្ធ​នា​គារ​ហើយ កាលពី​​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មិថុនា នេះ ។

ជនជាប់ចោទ​ឈ្មោះ​អ៊ឹ​ង ហេង​​លាភ អាយុ​២៩​ឆ្នាំ មុខរបរ​ទិញ​-​លក់​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ រីឯដើមបណ្តឹង​ឈ្មោះ​វ៉ា​ន់ សុខ ។

គួរ​រំលឹក​ថា ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង បាន​អនុវត្ត​សាលដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ។ ក្រោយ​មក​ កម្លាំង​ការិយាល័យក៏​បាន​ចុះ​ទៅ​ដល់​ចំណុច​ភូមិខាងលើ ធ្វើការ​ចាប់ខ្លួនបុរសនោះ​​តាម​ដីកា​​លេខ​២៤ ដប​ខ​/២០១៧ ចុះ​ថ្ងៃ​ទី​២១ មិថុនា របស់​លោក​ហេង លុយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត បានប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៩ មិថុនា ២០១៥ កន្លង​មក ស្ថិត​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភពចុងក្រោយបានបង្ហើបថា បុរសជាប់ចោទខាងលើនេះ មាន​អ្នក​ធំ​ចង់រត់ការឱ្យនៅក្រៅឃុំដែរ តែ​មិន​អាច​ធ្វើទៅ​​រួច ។